មិនធម្មតា!!! ហក់​ចូលក្នុង​សិល្បៈ​ភ្លាម​កូនស្រី សា​វិ​ន ហ្វី​លី​ព គ្រង​តំណែង​ជា​តួឯក​ខ្សែភាពយន្ត​ខ្នាត​ធំ​ភ្លែត​!

ថ្មីៗ​នេះ​កូនស្រី​របស់​តារា​សម្តែង​ជើងចាស់​លោក សា​វិ​ន ហ្វី​លី​ព បាន​ហក់​ចូលក្នុង​សិល្បៈ​តាម​គន្លង​របស់​ឪពុក ។ អ្វីដែល​កត់សម្គាល់ គ្រាន់តែ​ហក់​ចូល​ភ្លាម​កូនស្រី​របស់លោក សា​វិ​ន ហ្វី​លី​ព ក៏មាន​ឱកាស​ក្លាយជា​តួឯក​នៅក្នុង​រឿង​ខ្សែភាពយន្តខ្នាតធំ​មួយ ។​

​មុន​និង​ក្លាយជា​តួឯក​តារា​ជាច្រើន​តែង​ឆ្លងកាត់​ការសម្តែង​ជា​តួរង​ជាច្រើន ។​ប៉ុន្តែ​សម្រាប់​កូនស្រី​របស់លោក សា​វិ​ន ហ្វី​លី​ព ពិតជាសំណាងគ្រាន់តែ​ហក់ចូលក្នុង​សិល្បៈ​ភ្លាម​ក៏មាន​ឱកាស​គ្រង​តំណែង​ជា​តួឯក​នៅក្នុង​រឿង​ភាគ​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​ផងដែរ ។ ក្នុងនោះ​តារា​សម្តែង​រូប នេះ​បាន​បង្ហោះ​សារ​ដែលមាន​អត្ថន័យ​ថា «​កូនស្រី​ខ្ញុំ​ឈ្មោះ វី​រី​យ៉ា អាយុ​១៦​ឆ្នាំ និង​បង្ហាញ​មុខជា​តួឯក​ស្រី​នៅក្នុង​ភាពយន្ត​ខ្នាត​ធំ​ជា​លើកដំបូង​រឿង “​ផ្ទះជួល​” របស់​ផលិតកម្ម​ខ្មែរ​មេគង្គ ដែល​នឹង​ចាប់​ផ្ដើ​ម​ថត​នៅ​សប្ដាហ៍​ក្រោយ​។ អរគុណ​ផលិតកម្ម​ខ្មែរ​មេគង្គ​ដែល​ផ្ដល់ឱកាស​ឱ្យ​នាង​បន្ទាប់ពី​បាន​ឆ្លងកាត់​ការ​ធ្វើតេ​ស្តិ៍​ជា​ច្រើន​ដង​កន្លងមក​»​។​


​ក្នុងនោះ​ក៏មាន​ការសរសើរ​ពី​សមត្ថភាព​របស់​កូនស្រី​លោក សា​វិ​ន ហ្វី​លី​ព គឺ​កញ្ញា វី​រី​យ៉ា ដែលមាន​ឱកាស​អាច​ដ​ណ្តើ​ម​តំណែង​ជាតួឯក ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​ក្នុងចំណោម​តារា​ជាច្រើនដែលបានទៅធ្វើតេសិ៍្ត ។ គេ​រំពឹងថា​កូនស្រី​របស់លោក សា​វិ​ន ហ្វី​លី​ព និង​មាន​សមត្ថភាព​សម្តែង ក៏​ដូចជា​ទេពកោសល្យ​សិល្បៈ​មិន​ចាញ់​លោកឪពុក​របស់​នាង​ទេ ។ កន្លងមក​ផលិតកម្ម​ខ្មែរ​មេគង្គ​ធ្លាប់បាន​ផលិត​រឿង​ជាច្រើន​ដែល​សុទ្ធសឹង​ទទួលបានការគាំទ្រ​ពី​សំណាក់​មហាជន​ផងដែរ ៕