ពិតជាសាហាវណាស់!!! ខ្មែរ​សោះ ​តែ​អាង​ខ្លួន​ចេះ​ចិន ​មានឡាន​ស្លាក​លេខ ខម ​ប៉ះ​គេ​ហើយ ​ក្អេងក្អាង​ទៀង

បុរសម្នាក់ខ្លួនទ្រេតទ្រោតដូចស្រវឹងស្រា បើករថយន្តIsuzu ទៅប៉ះគូទរថយន្តមែរសឺដេស រងការខូចខាតបន្តិចបន្តួចសោះ ​ប៉ុន្តែ​អាង​ខ្លួន​ចេះ​ភាសារ​ចិន ​ហើយ​ឡាន​មាន​ស្លាក​លេខ ខម ​ទៀត ​មិន​ព្រម​សុំទោស​គេ​ទេ ទោះ​ខ្លួន​ជា​អ្នក​ខុស​ក៏​ដោយ។

​បើ​តាម​សម្ដី​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា បុរស​ស្រវឹង​ស្រា​ខាង​លើ​ បាន​ចុះពីលើរថយន្តនិយាយសំដីឆ្គាំឆ្គងទៅលើរថយន្តសុីដេស និងអោយទៅមើល​ស្លាកលេខរថយន្តគាត់ បណ្តាលអោយភាគីខាងរថយន្តសុីដេសខឹង ក៏ដោះស្រាយ​គ្នាមិនត្រូវ ព្រោះម្ចាស់រថយន្តសុីដេស​ចង់អោយគាត់និយាយសុំទោសជាសាធារណៈ មិនចង់បានសំណងទេ ហេតុការណ៍កើតនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ​ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមិនមានវិធានការ​ទៅលើ​បុរសដែលបើកបរក្នុង​ស្ថានភាពស្រវឹង​ស្រា បែរជា​បណ្តោយ​អោយគាត់បើកបរទៅមុខទៀត ។