គួរអោយរំភើបខ្លាំងណាស់!!! ម្ដាយឯណាមិនស្រក់ទឹកភ្នែកបើ នាយព្រែក ប្រកាសក្ដែងៗទៅកាន់ យាយយ៉យ បែបនេះ ពិតជារំភើបមែន…!

តារា​កំប្លែង និង អា​យ៉ៃ​ជើងចាស់​អ្នកស្រី នួន សារី ហៅ យាយ​យ៉យ មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​យូរ​ឆ្នាំ​មកហើយ ។ អ្នកស្រី ក៏បាន​បណ្ដុះ​កូនប្រុស​ពៅ​របស់ខ្លួន​គឺ នាយ​ព្រែក ឱ្យ​ដើរ​តាម​កន្លង​សិល្បៈ​ដូចគ្នា​ផងដែរ ហើយ​ពេលនេះ​លោក​ក៏​ជា​តារា​កំប្លែង និង ពិធីករ​វ័យក្មេង​ដែល​កំពុង​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​មហាជន​មួយរូប​ផងដែរ ។​

​នាយ​ព្រែក តែង​បង្ហាញ​ពី​ទំហំ​ចិត្ត​នៃ​ក្ដី​ស្រឡាញ់​ចំពោះ​ម្ដាយ​ជារឿយៗ ។ តួយ៉ាង​ថ្មីៗ​នេះ កូនប្រុស​ពៅ យាយ​យ៉យ រូបនេះ បានបង្ហាញ​រូបថត​ឱបថើប​ម្ដាយ​តាំងពី​កាល​នៅ​តូច និង ពេលបច្ចុប្បន្ន ។ អ្វីដែល​ពិសេស​នោះ​គឺ នាយ​ព្រែក ថែមទាំង​បាន​ភ្ជាប់​នូវ​សំណេរ​មួយ​ឃ្លា ដែល​អ្នក​ម្ដាយ​គ្រប់រូប​ប្រាថ្នា​ចង់​ឮ​ពី​កូនៗ ។​

​នាយ​ព្រែក រៀបរាប់ថា «​ស្នាម​ថើប​របស់​កូន​ចំពោះ​ម៉ែ ២០ ឆ្នាំមុន និង ប​ច្នុ​ប្បន្ន​ពិតជា​ខុសគ្នា​ឆ្ងាយ​ណាស់ តែ​ស្ថិតក្នុង​អត្ថន័យ​តែមួយ​គឺ (​កូន​ស្រឡាញ់​ម៉ែ​ខ្លាំង​បំផុត​)» ។ ត្រឹម​ពាក្យ​មួយ​ឃ្លា​នេះ នាយ​ព្រែក ទទួលបាន​ការកោតសរសើ​រថា​ជា​កូន​កតញ្ញូ​ស្ទើរតែ​គ្រប់​មាត់ មិន​ថា​ពី​អ្នក​ស្ថិតក្នុង​ចង្កោម​សិល្បៈ​ដូចគ្នា ក៏ដូចជា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ។

​គេ​នៅ​ចាំបាន​ថា តារា​សិល្បៈ​ចាស់វស្សា​ដែល​បាន​សាង​ភាពល្បីល្បាញ​យូរ​ឆ្នាំ យាយ​យ៉យ ធ្លាប់​បង្ហើប​ក្នុង​កិច្ច​សម្ភាស​មួយ​កាលពីពេល​កន្លងទៅ​ថា ក្នុងចំណោម​កូនៗ​ទាំងអស់​មាន​ចំណុច​ល្អ​ខុសៗ​គ្នា ប៉ុន្ដែ​បើ​និយាយ​ពី​ទឹកចិត្ត​អាណិត​ស្រឡាញ់​វិញ គឺ​អ្នកស្រី​ទោរទន់​ទៅ​កូនប្រុស​ពៅ នាយ​ព្រែក ខ្លាំង​ជាង​កូនៗ​ច្បង ព្រោះ​រូបគេ​តែង​កតញ្ញូ​ចំពោះ​ម្ដាយ​ជានិច្ច ថែមទាំង​ចេះ​រកប្រាក់​មកឱ្យ​ម្ដាយ​តាំងពី​អាយុ ៧ ឆ្នាំ​មកម្ល៉េះ ៕