គួរអោយភ្ញាក់ផ្អើល!!! ឌីជេ ក្តឹប អះអាងថាដាច់ខាតមិនទទួលនូវការជួយរបស់សប្បុរសជន ក្រោមហេតុផលគួរឲ្យរំជួលចិត្ត (មានវីដេអូ)

ឌីជេ ក្តឹប បានប្រកាសលាឈប់ពីសិល្បៈ ក្រោយពីឪពុកជាទីស្រលាញ់របស់ ឌីជេ ក្តឹប បានទទួលមរណភាព។ អ្វីដែលសម្គាល់នោះ ឌីជេ ក្តឹប តែងតែបង្ហោះសារពោរពេញដោយមានន័យខ្លឹមសារគួរឲ្យរំជួលចិត្ត ហាក់ដូចជាមានភាពទុកសោកជាច្រើនដែល ឌីជេ ក្តឹប បានជួបប្រទះ។ យ៉ាងណាមិញនៅថ្ងៃនេះ ឌីជេ ក្តឹប ក៏បានចេញនូវវីដេអូរៀបរាប់នូវពាក្យក្នុងចិត្តទាំងឡាយ ដោយលើកនូវរឿងមួយលោកក៏សុំអភ័យទោស ដល់សប្បុរសជនទាំងឡាយដែលមានទឹកចិត្តជួយដល់លោក។

ប៉ុន្តែលោកមិនអាចទទួលនូវសទ្ធារបស់សប្បុរសជន ដោយលោកលើកឡើងថា ថវិកា ពិតជាពិបាករកខ្លាំងណាស់ សូមរក្សាថវិកាទាំងនោះទុកផ្គត់ផ្គង់គ្រួសារ រួមជាមួយគ្នានោះលោកថែមទាំងសំណូមពរឲ្យអ្នកទាំងឡាយ ដែលធ្លាប់ជក់គ្រឿងញៀន និងបំរុងនឹងប្រើប្រាស់សូមមេត្តាបញ្ឈប់ ចំណាយពេលជាមួយនឹងអ្នកមានគុណឲ្យបានច្រើន ជៀសវាងនូវការស្តាយក្រោយដូចរូបលោក។ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីឌេអូនៅខាងក្រោមនេះ៖