អីយ៉ាស់!!! អត់ដឹងតិចសោះថា ឆន សុវណ្ណារាជ មានគូដណ្តឹង ហើយតាមពិតជាតារាម្នាក់ផងដែរ

ពេជ្រ កនិកា ហៅ ណាតាយ៉ា បានសាងកេរ្តិឈ្មោះល្បីល្បាញតាមរយៈតួអង្គឈ្មោះ នីត ដែលជាគូដណ្ដឹងរបស់ ចិត្រា សម្ដែងដោយ ឆន សុវណ្ណារាជ ក្នុងរឿងភាគល្បីល្បាញរបស់ហង្សមាស រឿង សិសិររដូវក្នុងបេះដូង។

មួយរយៈកន្លងមកនេះ តារាបង្ហាញម៉ូតនិងជាតារាសម្ដែងរូបនេះហាក់មានការមញាញឹកខ្លាំងក្នុងការងារសិល្បៈដែលត្រូវសំរុកថតអោយឆាប់ចប់នៅរឿងភាគជាច្រេីនដែលកញ្ញាទទួលថតកន្លងមក។

ទោះបីរវល់យ៉ាងណាក៍កញ្ញានៅតែឆ្លៀតពេលខ្លះដេីម្បីផ្ដល់សេចក្ដីសុខដល់ខ្លួនឯងដេីម្បីលំហែខួរក្បាលក្រោយពីរវល់ខ្លាំងនឹងការងារថតកុនកន្លងមកហេីយកោះ Krabi ប្រទេសថៃគឺជាកន្លែងដ៍ស្រស់ស្អាតមួយដែលនាងជ្រេីសរេីសមកលំហែកាយនៅពេលនេះតែម្ដង នេះបេីតាមកញ្ញាណាតាយ៉ាប្រាប់ TheStar អោយដឹងនៅពេលនេះ។

ក្រោយពីការលំហែកាយនេះរួចរាល់ហេីយកញ្ញាណាតាយ៉ានឹងវិលមកកាន់ការសម្ដែងជាថ្មីទៀតដោយសារនាងនឹងចូលរួមសម្ដែងរឿង សំពាយបុណ្យ របស់ផលិតកម្ម PR របស់អ្នកនាង ព្រំ រដ្ឋា ដែលផលិតអោយទូរទស្សន៍បាយ័ន ផងដែរ៕