ចេះតែមានហើយ!!!! ស្គាល់គ្នាបាន១០ថ្ងៃរួមភេទបាន២០ដងព្រមទាំងធ្វើរឿងមួយនឹកស្មានមិនដល់…

(កណ្តាល)៖ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានឃាត់ខ្លួនយុវជនអាយុ១៧ឆ្នាំម្នាក់ ពីបទរួមភេទលើអនីតិជន បន្ទាប់ពីយុវជនសង្ស័យ ស្គាល់គ្នាជាមួយនារីរងគ្រោះ បានត្រឹមតែ១០ថ្ងៃប៉ុណ្ណោះ ហើយក៏បបួលគ្នាធ្វើសង្សារ។សមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ករណីរួមភេទលើ អនីតិជននេះកើតហេតុថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ម៉ោង១៨៖០០នាទី ចំណុចផ្ទះសំណាក់បាយ័ន ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនរងគ្រោះភេទស្រី



អាយុ១៤ឆ្នាំ ០៨ខែ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ សន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនល្មើស ឈ្មោះ គីម ឋានៈ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរ នៅផ្ទះ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។សមត្ថកិច្ចបានរៀបរាប់ដំណើររឿងនេះថា ជនរងគ្រោះបានស្គាល់ជនល្មើស នៅកោះពេជ្រ ហើយបាននិយាយសាសងគ្នា សុំធ្វើជាសង្សារ ក្រោយមកធ្លាប់ជួបគ្នា នៅកោះពេជ្រ៣ដង។ លុះដល់ ជនរងគ្រោះត្រូវម្តាយស្តីបន្ទោស ហើយជនរងគ្រោះបានចេញពីផ្ទះ មករកជួបជនល្មើស ដើម្បីសុំនៅជាមួយ តែជនល្មើសឆ្លើយថា នៅផ្ទះខ្លួនមិនកើតទេ បងប្អូនដឹងរករឿង បន្ទាប់មកបានទៅរកជួលផ្ទះស្នាក់នៅ នៅក្នុងក្រុមហ៊ុន 7NG តែជួលផ្ទះមិនបាន ក៏នាំគ្នាទៅដេកផ្ទះសំណាក់ បាយ័នពេលដេកផ្ទះសំណាក់នោះ ជនល្មើលបានរួមភេទជាមួយ ជនរងគ្រោះ