គួរអោយសង្វេគ!!! ទប់ទឹកភ្នែកមិនបានម្តាយស្រែកយំ ដោយសារក្មេងប្រុសម្នាក់ គថ្លង់ ពីកំណើត បានស្លាប់អាណោចអាធម៌ ដោយសារ……….

កាលពីវេលាម៉ោង៤ និង ១៥នាទីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០១៧ មានករណីក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធម៌ នៅរមណីដ្ឋានមួយកន្លែង ស្ថិតនៅក្បែរពន្ធនាគារខេត្តកំពង់ចាម ពិតជាសោកស្តោយខ្លាំងណាស់ សូមចូលរួមរំលែកទុក្ខផង។ ប្រភពពីប្រជាពលរដ្ឋ នៅចំនុង

​ភូមិ​ស្រែសៀម ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម បានឲ្យដឹងថា ប្អូន ប្រុស ឈ្មោះ ផាន់ ផែនដាលុច្ស អាយុ ១៤ឆ្នាំ ជាសិស្សគថ្លង់ ពីកំណើត បានទទួលមរណ៖ភាព ដោយសារលង់ទឹក ។ ជនរងគ្រោះមានទីលំនៅ ស្ថិតនៅ ភូមិទី៨ សង្កាត់ កំពង់ចាម ក្រុង កំពុងចាម ខេត្តកំពុងចាម ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋ​ បាននាំគ្នាជួយសង្រោះជីវិតក្មេងប្រុសនេះដែរ តែជននរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់សាកសព ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យតាមប្រពៃណី​៕

នេះជាការរៀបរាប់របស់គ្រូរបស់ក្មេងប្រុសនេះ៖ សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារសពផង ដោយប្អូន ប្រុស ដាឡុច ជាសិស្សគថ្លង់បានលង់ទឹកស្លាប់

នៅស្រែសៀម ថ្ងៃ ៨ តុលា ២០១៧។ ពិតជាសោកស្តោយខ្លាំងណាស់ ក្នុងនាមខ្ញុំជាគ្រូបង្រៀនគាត់ ហាក់មិនអស់ចិត្តទេ មិនគួរទេ គេខ្លាចណាស់មិនសូវ

ហ៊ានចុះលេងទឹកទេពេលទៅដើរលេងជាមួយលោកគ្រូ អ្នកគ្រូដឹកនាំដើរលេងម្តងៗ គេជាសិស្សឧស្សាហ៍ ណាស់ ហើយឆ្លាតទៀត សូមវិញ្ញាណខណ្ឌឯងបានទៅកាន់សុគតិភព ណា ឡុច ណា។ លោកគ្រូ សុំទោសផង លោកគ្រូ ចុះធ្វើការនៅតាមខេត្តឆ្ងាយមិនបានចូលរួមបុណ្យសពឯង។