ពត័មានក្តៅៗ!!! ចិន​ព្រម​សង ​​ដុល្លារ បញ្ចប់​រឿង​រៃ​តារា​សម្ដែង​ខ្មែរ ​ឱ្យ​ឡើង​គ្រែ​ជាមួយ(មានវីដេអូ)

(ភ្នំពេញ)៖ ករណីការប្រើហិង្សា ពីសំណាក់ថៅកែហាងខារ៉ាអូខេជាជនជាតិចិន មកលើតារាសម្តែងសិចស៊ី កញ្ញា ហ្វីហ្វី កាលពីពេលថ្មីៗនេះ ទីបំផុតត្រូវបានដោះស្រាយបញ្ចប់រឿងហើយ បន្ទាប់ពីមានការដាក់ពាក្យបណ្តឹង ទៅក្រសួងមហាផ្ទៃ ពីសាមីខ្លួន (ជនរងគ្រោះ) កញ្ញា ហ្វីហ្វី។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី កញ្ញា ហ្វីហ្វី នៅមុននេះបន្តិច។

បើតាមការប្រាប់ឲ្យដឹង ពីតារាស្រីដែលរងនូវអំពើរហិង្សា កញ្ញា ហ្វីហ្វី បានប្រាប់ឲ្យដឹងតាមរយៈការ Live វីដេអូថា ពេលនេះយុត្តិធម៌ ត្រូវបានផ្តល់ជូននាង ដែលជាជនរងគ្រោះហើយ ខណៈដែលរឿងរ៉ាវនេះ ត្រូវបានដោះស្រាយបញ្ចប់គ្នា នៅត្រឹមក្រសួងមហាផ្ទៃ ក្រោយពេលថៅកែជនជាតិចិនរូបនោះ យល់ព្រមផ្តល់សំណងជំងឺចិត្ត ចំនួន៨ពាន់ដុល្លារ និងការធ្វើលិខិតសុំទោស ជាសាធារណៈ។

តារាសម្ដែង ស្រីស្រស់ ហ្វីហ្វី បាននិយាយរៀបរាប់ទៀតថា «ក្រោយពេលមានរឿងហេតុ នៃអំពើរហិង្សានេះឡើងដំបូងឡើយ ខ្ញុំទាមទារសំណងជំងឺចិត្ត ត្រឹមតែទឹកប្រាក់ចំនួន៥ពាន់ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែគ្រាដែលចរចាគ្នា នៅក្នុងបន្ទប់កន្លែងហាងខារ៉ាអូខេនោះ គឺបុរសជនជាតិចិន ដែលជាថៅកែព្រមផ្តល់ សំណងត្រឹមតែ៥០០ដុល្លារប៉ុណ្ណោះ ទើបខ្ញុំមិនសុខចិត្ត និងដាក់ពាក្យបណ្តឹង ដើម្បីរកយុត្តិធម៌»។

តារាស្រី ហ្វីហ្វី បានបន្ថែមថា ដំបូងឡើយ គឺអំឡុងពេលមានការប្រើហិង្សាភ្លាមៗនោះ នាងមិនចង់ឲ្យមានរឿងវែងឆ្ងាយ ឬបែបធ្លាយដំណឹងនេះ ដល់អ្នកសារព័ត៌មាន និងរំខានសមត្ថកិច្ចឡើយ ប៉ុន្តែជនជាតិចិននោះ ហាក់នៅតែគឃ្លើន មិនព្រមទទួលស្គាល់កំហុស ហើយថែមទាំងអួតអាងថា បើមិនយកសំណង៥០០ដុល្លារនេះ ចង់ប្តឹងដល់ណាក៏តាមចិត្ត។ ត្រង់ចំណុចនេះហើយ បានជានាងសុខចិត្តកាត់កេរ្តិ៍កាត់ខ្មាស់ ទម្លាយរឿងហេតុនេះតែម្តង។

សូមបញ្ជាក់ថា តារាសម្ដែងស្រីសិចស៊ី សាច់សខ្ចី ហ្វីហ្វី ត្រូវបានថៅកែខារ៉ាអូខេជនជាតិចិន មានគ្នា២នាក់ប្រើអំពើហិង្សា វាយតប់ ទាត់ធាក់ លើរូបនាងយ៉ាងដំណំ កាលពីយប់ថ្ងៃទី ២៣ ខែមេសា នៅខារ៉ាអូខេមួយកន្លែង មានឈ្មោះ «QI HAO GONG GUAN» ស្ថិតនៅម្ដុំផ្សារបឹងត្របែកផ្លាស្សា។
បន្ទាប់ពីមានការផ្ទុះជម្លោះ រហូតឈានដល់ដំណាក់កាល ប្រើអំពើហិង្សាហើយនោះ ជនរគ្រោះដែលជាតារាសម្ដែងស្រី ហ្វីហ្វី ក៏បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្វែងរកយុត្តិធម៌ ក្រោមមូលហេតុការប្រើហិង្សា ដោយចេតនា និងបំពានរូបរាងកាយលើនារី ដែលមានកម្លាំងទន់ខ្សោយ៕