គួរអោយភ្ញាក់ផ្អើល!!! ជិតចូលរោងការ ស្រីស្អាត អែន ជី និងអនាគតស្វាមី ប្រមូលមិត្តភក្តិមកជប់លៀងលាភាពនៅលីវ

នៅថ្ងៃនេះអតីតតារាចម្រៀងកញ្ញា អែន ជី និងអនាគតស្វាមី បានធ្វើការជប់លៀងអបអរនិងលាភាពនៅលីវ រួមជាមួយនឹងមិត្តភក្តិជិតស្និទ្ន នៅសណ្ឋាគារ Raffles Hotel Le Royal ខណៈពេលដែលថ្ងៃរៀបការនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ។ ដោយពិធីជប់លៀងបែបសាមញ្ញ និងពោរពេញដោយភាពរីករាយ និងផ្អែមល្ហែម ធ្វើឲ្យហ្វេនៗជាច្រើនបានចូលរួមធ្វើការជូនពរ និងអបអរសាទរដល់កញ្ញា អែនជី ផងដែរ។ គួរបញ្ជាក់ផងដែរថានឹងចូលរោងការនៅចុងខែនេះ គឺនៅថ្ងៃទី២៧ ខែមេសា នេះហើយដែលនឹងធ្វើឡើងនៅសណ្ឋាគារសុខា ហូតែល៕