ការពិតបានលាតត្រដាង!!! នី រតនា ចេញមកបញ្ជាក់ការពិត ពាក្យចចាមអារ៉ាមថា ភ្ជាប់​ពាក្យ​ជាមួយ​នារីដ៏ស្រស់ស្អាតម្នាក់ ជាកូន​អ្នក​ជំនួញ ការពិតចឹងសោះ…

នៅពេលថ្មីៗនេះមានលេចលឺដំណឹងដ៏រីករាយ និងភ្ញាក់ផ្អើលមួយ ទាក់ទង តារាចម្រៀង​ដែលមានសម្លេងផ្អែមល្ហែម និងលួងលោមគឺ នី រតនា ជិតដល់ថ្ងៃ​ភ្ជាប់ពាក្យ​ហើយ ជា​មួយ​នារី​ដែលមានដ៏ស្រស់​ស្អាតម្នាក់ ដែលមាន​វ័យក្មេង អាយុប្រហាក់ប្រហែលគ្នា​ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះហើយ ។​ ហើយនារី​ស្រស់ស្អាត​ម្នាក់នេះ គឺជា​កូន​ថៅកែ​លក់​ផលិតផល​សម្អាង​ល្បី​មួយ​នៅ​ក្រុងភ្នំពេញយើងតែម្តង ។ ដោយ​តាម​គម្រោង​កម្មវិធី​ភ្ជាប់ពាក្យ នឹង​រៀបចំឡើង​នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ខាងមុខ​នេះ​តែម្តង ។​


ក្នុងនោះអ្វីដែលរឹតតែធ្វើឲ្យមហាជនកាន់តែច្បាស់នោះ គឺម្ចាស់សាមីខ្លួន លោក នី រតនា បានបង្ហោះសារដ៏ខ្លីមួយថា៖ “😍😍😍😍😍😘😘😘😘សុំសរសេីរហេីយ ពិតជាច្បាស់របស់គេមែន”។ ដូចនេះគឺមានន័យថា ពិធីភ្ជាប់ពាក្យរបស់លោក ពិតជានឹងកើតមាននៅពេលឆាប់ៗខាងមុខនេះមែន។


ក្រោយពីបាន​ឮដំណឹង តារាចម្រៀង នី រតនា ជិត​ភ្ជាប់​ពាក្យនេះ ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន​របស់លោក​បាន​ចូលរួម​ជូនពរ និង ចង់ឃើញ​មុខមាត់​ដ៏​ស្រស់ស្អាត​របស់​អនាគត​គូ​ដណ្តឹង នី រតនា ផងដែរ។ ហើយចំពោះមុខមាត់ពិតប្រាកដរបស់នារីម្នាក់នោះមានរូបរាងយ៉ាងណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ គ្រាន់តែមានរូបខ្លះគេកំពុងតែសង្ស័យថាជា អនាគតគូដណ្តឹង របស់លោក នី រតនា តែប៉ុណ្ណោះ៕











មតិ