អីយ៉ាស់!!! អ្នកគាំទ្រសប្បាយចិត្ត ក្រោយឃើញ ប៊ុត សីហា បង្ហោះសារបែបនេះ

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ក្រោយពីម្ចាស់ពានរង្វាន់The Voice Cambodia លោក ប៊ុត សីហា មានរឿងរ៉ាវជាច្រើនកើតឡើងនៅលើលោករួចមក ឃើញថាតារារូបនេះ បានបាត់មុខឈឹង ពីបណ្តាញសង្គម មិនសូវជាបង្ហាញមុខប៉ុន្មាននោះទេ។

ជាក់ស្តែង កាលពីថ្មីៗនេះដែរ ម្ចាស់ពានរង្វាន់រូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកបានបង្ហោះសារមួយ បន្ទាប់ពីខ្លួនបានបាត់មុនពីសិល្បៈនោះ។

នៅក្នុងសារនោះដែរ លោកបាននិយាយយ៉ាងដូច្នោះថា៖ «ខ្ញុំបាទ ប៊ុតសីហា សូមជំរាបសួរបងប្អូនក្នុងបណ្តាញសង្គមទាំងអស់។ បងប្អូនសុខសប្បាយទេចូលឆ្នាំហើយបាទ?ឆ្នាំថ្មីនេះសូមជូនពរបងប្អូនទាំងអស់ឲ្យរកសុីមានបាននិងជោគជ័យរាល់ការងារមុខរបរនិងស្នេហា។នេះជាផេករបស់ខ្ញុំបាទ ខ្ញុំបាទមិនមានផេកទេកន្លងមកតែលូវខ្ញុំបង្កើតហើយ ដើម្បីផុសបទចម្រៀងជូនបងប្អូន។ប៉ុន្មានថ្ងៃទៀតខ្ញុំបាទ និងផុសបទជូនបងប្អូនស្តាប់កំសាន្តលេងកំដរអារម្មណ៍ ជួយគ្រាំទ្ររផងណាបងប្អូន»។

យ៉ាងណាមិញ តាមរយៈសារមួយនេះ ដែលលោកថានឹងបង្ហោះបទចម្រៀងជូនអ្នកគាំទ្រស្តាប់នោះ ក៏បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្ត ​មិនស្ទើរនោះទេ៕