UPDATE!! កាលពីម្សិលមិញគេផ្សាយផ្អើលថា កូនស្រី អេ ភូថង ភ្ជាប់ពាក្យ ដល់ថ្ងៃនេះ សាមីខ្លួន អះអាងវិញថា….

ក្រោយការចុះផ្សាយព័ត៌មានយ៉ាងព្រោងព្រៀតពេញបណ្តាញសង្គម Facebook កាលពីម្សិលមិញថា កូនស្រីរបស់កីឡាករប្រដាល់ដ៏ល្បីឈ្មោះគឺលោក អេ ភូថង បានភ្ជាប់ពាក្យហើយជាមួយនឹងបុរសសង្ហាម្នាក់ជាបុគ្គលិករបស់ស្ថានីយទូរទស្សន៍ CTN ម្នាក់ដែលមានឈ្មោះថា អ៊ិន សុខហៃ។ ទំនាក់ទនងស្នេហារបស់កំលោះសង្ហា អ៊ិន សុខហៃ និង កញ្ញា អេ យ៉ានុត ត្រូវបានចាស់ទុំដឹងលឺ ហើយអ្នករួមការងារ ក៏ដឹងថាពួកគេស្រលាញ់គ្នា រហូតពេលខ្លះខ្វះគ្នាមិនបានថែមទៀតផង។ ហើយថ្ងៃនេះដែល ក្រោយពេលសារព័ត៌មានជាច្រើនចុះផ្សាយថា កញ្ញា អេ យ៉ានុត ភ្ជាប់ពាក្យ ទើបមិត្តប្រុសរបស់នាង គឺលោក អ៊ិន សុខហៃ ចេញមុខបកស្រាយថា៖



“សួស្តីពុកម៉ែបងផ្អូនអ៊ុំពូមីងអ៊ុំប្រុសអ៊ុំស្រី ពិសេសអ្នកដែលស្រលាញ់គាំទ្រវិស័យកីឡារទាំងអស់អោយបានជ្រាបថា ខ្ញុំបាទសុំធ្វេីការកែប្រែទៅលេីបណ្តាសារព៏តមានមួយចំនួនដែលបានចុះផ្សាយលេចលឺថា កាលពីម្សិលមិញ ថ្ងៃទី 25-04-2018 បានលេចលឺ ខ្ញុំបាទ និង មិត្តស្រីរបស់ខ្ញុំដែលបងផ្អូនគ្រប់ៗគ្នាប្រហែលជាធ្លាប់ស្គាល់គាត់ហេីយ កញ្ញា អេ យ៉ានុត ត្រូវបានខាងប្រុសចូលទៅស្តីដណ្តឹង ឬក៏ បណ្តាព៏តមាននៅអង្គភាពផ្សេងៗទៀត បានសរសេររហូតធ្លោយដល់មានពិធីភ្ជាប់ពាក្យកេីតឡេីងទៀតផងនុះ ! ខ្ញុំបាទជាសមីខ្លួន សូមធ្វេីការអះអាងថា នេះពុំមែនជាព៏តមានពិតប្រាកដដែលគ្រប់ជ្រុងគ្រប់ជ្រោយនៅឡេីយទេ ពួកយេីងពុំទាន់ឈានដល់ដំណាក់កាលភ្ជាប់ពាក្យទេ សូមពុកម៉ែបងផ្អូនកុំយយល់ច្រឡំ ផ្ទុយទៅវិញគ្រាន់តែជាឱកាសដែលចាស់ទុំទាំងសងខាងបានជួបជុំនិងពិសារអាហាររួមគ្នាដេីម្បីពួកគាត់បានស្គាល់គ្នានិងជជែកគ្នាលេងបែបធម្មតាប៉ុណ្ណោះ អាចនឹងរឿងទុកដាក់កូនចៅនាពេលខាងមុខ…ល.! #សូមជម្រាបថា ប្រសិនបេីមានពិធីចូលស្តីដណ្តឹងឬក៍ភ្ជាប់ពាក្យជាដេីម រវាងខ្ញុំនិងមិត្តស្រី ច្បាស់ណាស់ គឺត្រូវតែមានការចូលរួមចំណែកពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងយ៉ាងច្រេីន និងមានការដឹងលឺជាសាធារណៈដោយបេីកចំហផងដែរ ពុំមែនចេះតែធ្វេីបានទៅដោយស្ងាត់ៗបែបកាត់ៗដោយគ្មានការដឹងលឺពីសាច់ញ្ញាតិក្រុមគ្រួសារទាំងសងខាងឬក៍មហាជនបាននោះទេ ព្រោះសម្រាប់បុគ្គលគ្រប់ៗរូប អ្វីដែលសំខាន់បំផុតនោះគឺ កេរ្ត៍ឈ្មោះ និង កិត្តយល ជាចម្បង ដូចជាពេលនេះអញ្ចឹង រូបប៉ុន្មានសន្លឹកនេះហេីយដែលធ្វេីអោយពុកម៉ែបងផ្អូនភាគច្រេីនមានការភាន់ច្រឡំថា ខ្ញុំនិង មិត្តស្រីរបស់ខ្ញុំបានភ្ជាប់ពាក្យនិងគ្នារួចទៅហេីយ សូមបញ្ជាក់ថាមិនទាន់ទេ ជាចុងក្រោយក៏សូមអគុណអ្នកទាំងអស់គ្នាដែលតែងតែស្រលាញ់នឹងគាំទ្រពួកខ្ញុំទាំងពីនាពេលកន្លងមក ៕”