គួរអោយសង្វេគ!!! អ្នកដែលចង ក សម្លាប់ខ្លួននៅក្នុងបន្ទប់ជួលសង្កាត់បឹងទំពុន២ គឺជាបុគ្គលិកកំពង់ផែស្វយ័តកំផែភ្នំពេញ

ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តចង ក ធ្វើអត្តឃាតសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលជាន់ទី១ ដោយប្រើខ្សែអង្រឹងចង ក ជាប់ជាមួយនិងបង្អួច ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីរសៀលថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៥​ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពជនរងគ្រោះខាងសងលើមានឈ្មោះ អ៊ុយ សត្យា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកំផែស្វយ័តភ្នំពេញ ស្នាក់នៅបន្ទប់ជួលជាន់ទី១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឯខេត្តតាកែវ ។

យោងតាមសម្តីម្ចាស់ផ្ទះជួលខាងលើបានឲ្យដឹងថា បុរសខាងលើជាមនុស្សមានជម្ងឺប្រចាំកាយ (សរសៃប្រសាទរើឡើងម្ដងៗ) ដោយលេបថ្នាំជាប្រចាំផងដែរ ហើយមុនពេលកើតហេតុគេឃើញមានទ្វារបន្ទប់បិទ ដោយមិនបានឃើញជនរងគ្រោះចុះទៅធ្វើការដូចសព្វដងទេ ទើបម្ចាស់ផ្ទះមានការសង្ស័យ ក៏បានអើតតាមបង្អួចក៏ប្រទះឃើញបុរសខាងលើចងករសម្លាប់ខ្លួនបាត់ទៅហើយ។ ភ្លាមនោះ ម្ចាស់ផ្ទះជួល ក៏បានរាយការ​ណ៍ជូនសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់កន្លែងកើតហេតុ។


ក្រោយពេលទទួលពត៍មានបានភ្លាម សមត្ថមូលដ្ឋានសហការជាមួយនគរបាលជំនាញខណ្ឌមានជ័យ ចុះទៅត្រួតពិនិត្យសពបុរសរងគ្រោះខាងលើ ក្រោយពេលធ្វើកោសល្យវិច្ចយ័រួច សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពបុរសរងគ្រោះខាងលើ ពិតជាបានចងករធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយសពខាងលើ ក៏ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕