អីយ៉ាស់ មិនធម្មតា!!​! ក្មួយ​ស្រី​​​ ដេនី ក្វាន់ មាន​ផលិតករ​​តាម​សួរតម្លៃ​ខ្លួន​បាត់

មាន​រូប​សម្រស់​ស្រស់​ស្អាត​​ពី​កំណើត​ស្រាប់​​​​ ដាឡៃ សក្ដា ​​ក្មួយ​ស្រី​ ដេនី ក្វាន់ ​ត្រូវ​បាន​​​ផលិតករ​​​មួយ​ចំនួន​តាម​សុំ​ត​​ថ្លៃ​ខ្លួន​​​ឲ្យ​សម្ដែង​​រឿង​ក្នុង​តំណែង​ជា​តួ​ឯក​។

ជុំវិញ​រឿង​រ៉ាវ​ខាង​លើ​​ ដាឡៃ សក្ដា បាន​​​​ទទួល​ស្គាល់​ថា​ ខ្លួន​​ពិត​ជា​មាន​ផលិតករ​ទាក់​ទង​​ឲ្យ​ថត​​ភាព​យន្ត​ខ្នាត​ធំ​មែន​ ដោយ​ឲ្យ​តម្លៃ​ខ្លួន​ ១ ២០០ ដុល្លារ​អាមេរិក​សម្រាប់​​១រឿង។​ តែ​គួរ​ឲ្យ​ស្ដាយ​ នាង បាន​បដិសេធ​មិន​ទទួល​ថត​ ​ក្រោម​ហេតុ​ផល​គ្មាន​ពេល​វេលា​គ្រប់​គ្រប់​ ព្រោះ​ជាប់​រវល់​សិក្សា​រៀន​សូត្រ​​ថ្នាក់​វិទ្យាល័យ​នៅ​ឯ​ខេត្ត​ព្រះវិហារ​។

ទោះ​បី​ជា​អំឡុង​ពេល​នេះ​ ដាឡៃ សក្ដា ​ច្រាន​ចោល​សំណើ​ផលិតករ​​​​មិន​ព្រម​​ថត​រឿង​ក្ដី តែ​នៅ​ថ្ងៃ​ណាមួយ​នាង នឹង​ចូល​ប្រលូក​សិល្បៈ​ ក្រោយ​ចប់​​ថ្នាក់​វិទ្យាល័យ​។ នាង ថា​៖​”​ ការ​ចូល​ប្រឡូក​សិល្បៈ​គឺ​ជា​ក្ដី​ស្រមៃ​ខ្ញុំ​តាំង​ពី​តូច​មក​ ​ដូច្នេះ​ខ្ញុំ​មិន​បោះ​បង់​ក្ដី​ស្រមៃ​ខ្ញុំ​ចោល​នោះ​ទេ​បង ខ្ញុំ​ត្រូវ​តែ​សម្រេច​វា​នៅ​ថ្ងៃ​ណា​មួយ​​”។

ដើម​ហេតុ​ដំបូង​​ដែល​ធ្វើ​ឲ្យ​ផលិតករ​​ចាប់​អារម្មណ៍​​​មក​លើ​ ដាឡៃ សក្ដា ក្រោយ​ពី​អ្នក​នាង ចោម​ ច័ន្ទ ត្រូវ​ជា​ម្ដាយ​មីង​យក​​​រូប​នាង ទៅ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់​ទំនង​​សង្គម​ហ្វេស​ប៊ុក​​កាល​ពី​ប៉ុន្មាន​ខែ​មុន​ ក្រោយ​មក​ក៏​ធ្វើ​ឲ្យ​ផលិតករ​ចាប់​អារម្មណ៍​ ហើយ​ក៏​បាន​ទាក់​ទង​មក​រូប​នាង ជា​បន្តបន្ទាប់​។


បច្ចុប្បន្ន​នេះ​​កញ្ញា​ ឡាដៃ សក្ដា​ មាន​អាយុ​១៧ ឆ្នាំ​​ រៀន​ថ្នាក់​ទី ១០ នៅ​វិទ្យាល័យ​មួយ​​​នៅ​ខេត្ត​ព្រះវិហារ​ នាង គឺ​ជា​កូន​ទី​២​ក្នុង​ចំណោម​បង​ប្អូន​ ៣​ នាក់​ប្រុស​១​ ស្រី​២​ ។ ចំណែក​ឯ​​ឪពុក​ម្ដាយ​ នាង​វិញ​គឺ​ជា​អ្នក​មាន​មុខ​មាត់​នៅ​ខេត្ត​ព្រះវិហារ​៕​