អានហើយពិតជាគួរអោយអាណិតខ្លាំងណាស់៖ គ្រួសាររស់ក្រោមដើមឈើ រំភើបឡើងស្រែកយំ ពេលបានទទួលជំនួយ… (មានវីដេអូ)

កម្ពុជា៖ គ្រួសារមួយមានជីវភាពក្រីក្របំផុត ដោយរស់នៅគ្មានផ្ទះសំបែងត្រឹមត្រូវនោះទេ គឺ ៣នាក់ប្តីប្រពន្ធ និងកូនស្រីអាយុប្រមាណ ៩ឆ្នាំ ត្រូវរស់នៅក្រោមដើមឈើធំ ដែលមានប៉ាតង់ចាស់មួយសម្រាប់បាំងកម្តៅថ្ងៃ និងជ្រកទឹកភ្លៀងប៉ុណ្ណោះ។

ស្ថិតក្នុងស្ថានភាពគួរឲ្យអាសូរនោះ លោក តាំង គីមឡេង បានចុះទៅដល់កន្លែងដែលគ្រួសារនោះរស់នៅ និងបាននាំយកអំណោយពីបងប្អូនសប្បុរសជន រួមមានប៉ាតង់ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនគ្រួសាររស់នៅក្រោមដើមឈើ។

គាប់ជូនដែលលោក គីមឡេង ទៅជូនអំណោយនោះ មេឃកំពុងភ្លៀង ធ្វើឲ្យស្រ្តីជាប្រពន្ធយំលាយឡំនឹងដំណក់ទឹកភ្លៀង ខណៈនាងបានប្រាប់ថា «ខ្ញុំយំនេះព្រោះតែរំភើបពេក កន្លងមកមិនដែលមានអ្នកណាឲ្យអ្វីខ្ញុំទេ ខ្ញុំរស់នៅលំបាកយូរណាស់មកហើយ»។




សូមទស្សនាវីដេអូ!!