ពិតជាគួរអោយអាណិតខ្លាំងណាស់៖ ព្រោះចង់លឺសម្លេងឪពុក ករុណា ពេជ្រ ព្យាយាមហៅគាត់ទាំងទឹកភ្នែក… (មានវីដេអូ)

ភ្នំពេញ៖ ក្នុងក្តីបារម្ភពីសុខភាពឪពុក ដែលធ្លាក់ខ្លួនឈឺរាប់ខែ និងឆ្លងកាត់ការ វះកាត់សរសៃរឈាមខួរក្បាច់ដោយជោគជ័យនោះក៏ដោយ។ ប៉ុន្តែឪពុកតារាចម្រៀង ករុណា ពេជ្រ នៅតែមិនទាន់វិលមករកសភាពប្រក្រតី ក៏ជម្រុញ ករុណា ពេជ្រ សម្រេចបញ្ចូនឪពុកទៅរកសេវ៉ាព្យាបាលជាថ្មី ។

ក្រោយពីបញ្ជូនឪពុកដល់មន្ទីរពេទ្យវៀតណាមហើយលោក ករុណា ពេជ្រ បង្ហោះវីដេអូមួយធ្វើឲ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្រ ក្តុកក្តួលក្នុងចិត្តគ្រប់គ្នា ខណៈដែលលោកព្យាយយាមហៅឪពុកដែលកំពុងដេកស្ដូកស្ដឹងដែលជាប់ដោយឧបករណ៍ពេទ្យពេញខ្លួននៅលើគ្រែ ប៉ុន្តែបានត្រឹម បើកភ្នែកសម្លឹកកូនប៉ុណ្ណោះ។

ជាមួយគ្នានោះក៏ភ្ជាប់មកជាមួយសាររៀបរាប់ទាំងក្ដុកក្ដួលផងដែរថា«ខានស្តាប់ សម្លេង ប៉ា ជាង 4 ខែ ហើ​យ​…​.​ ចង់លឺសម្លេងប៉ា សារជាថ្មី…. »។គួរបញ្ជាក់ផងដែរថាលោក ករុណា ពេជ្រ បានប្រកាសលក់ផ្ទះវីឡារបស់លោក ដើ​​​ម្បីយកថវិកាទៅមើលជម្ងឺឲ្យឪពុក ដែលកំពុងសម្រាកព្យាបាលនៅឯប្រទេសវៀតណាម។