មានរឿងអ្វីបានជា!!! ម្ចាស់បទ “និយមន័យស្នេហ៍” លោក សាពូន មីដាដា បានបង្ហោះសារសប្បាយលាយទុក្ខមួយ ធ្វើឲ្យមហាជនមានភ្ញាក់ផ្អើលជាខ្លាំង… !

មានមហាជនជាច្រើនប្រហែលជាធ្លាប់ស្គាល់រួចមកហើយ អតីតតារាចម្រៀងប្រុស ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺលោក សាពូន មីដាដា គាត់ក៏មានឈ្មោះល្បីផងដែរកាលដែលគាត់បានឈានជើងចូលក្នុងផលិតកម្មនេះដំបូង ជាមួយបទពិរោះរណ្តំជាច្រើន ដែលមិនទាន់បាត់ពីអារម្មណ៍អ្នកស្តាប់ទេ ដូចជាបទ “គ្រប់យ៉ាងដើម្បីអូន” “ជាប់បាក់ឌុបចប់ស្នេហ៍” “ដើម្បីអ្វីទៅអូន” “កាត់ចិត្តដើម្បីអនាគតអូន” “និយមន័យស្នេហ៍” ព្រមទាំងនៅមានបទល្បីៗជាច្រើនទៀត។



ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី២៤​ ខែមេសា ឆ្នាំ២០១៨ លោកបានបង្ហោះសារ ដែលអមជាមួយរូបភាពពីរសន្លឹក បានបង្កភាពភ្ញាក់ផ្អើលដល់មហាជនទូទៅជាខ្លាំង តែមិនដឹងថាលោកចង់សំដៅទៅកាន់នរណាម្នាក់ឡើយ ដោយអត្ថន័យក្នុងសារនោះសរសេរថា៖ “14ឆ្នាំមុន 14ឆ្នាំក្រោយ ពេលវេលាចេះតែរសាត់ទៅបាត់ឈឹង គ្មាននឹកស្រណោះយើងប៉ិនសសៃសក់ឡើយ មានតែដួងចិត្តយើងទេ ដែលតែងតែផ្ទុកនូវកម្រងអនុស្សាវរីយ៍ឡើងគរជាកំនរកំពស់ភ្នំ ហើយនឹកឃើញម្តងៗធ្វើឲ្យមានសេចក្តីសុខផង ឈឺចាប់ផង លាយឡំគ្នាដូចសម្លចាប់ឆាយ ខែចូលឆ្នាំចិនអ៊ីចឹង ….”៕