មួយគូរទៀតហើយ!!! ស្នេហ៍ពិតមិនគិតលុយ ឡាន វីឡា!

កម្ពុជា៖ កំលោះក្រមុំមួយគូបានសម្រេចចិត្តដឹកដៃគ្នាចូលរោងការ ក្រោយស្រលាញ់ និងស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង ២ឆ្នាំ ដែលមានចាស់ទុំទាំងសងខាងបានដឹងឮ និងពេញចិត្តគ្នាទៅវិញទៅមក។ អ្នកជិតខាងបានប្រាប់ថា «គ្រួសារកូនកំលោះ និងកូនក្រមុំមានជីវភាពប្រហាក់ប្រហែលគ្នា ពោលគឺគ្មានអ្នកណាមានជាងអ្នកណាទេ»។


ប្រភពដដែលបន្តថា «ការរៀបចំមង្គលការរបស់អ្នកទាំងពីរ គឺមិនមានលក្ខណៈធំដុំនោះទេ ប៉ុន្តែមើលទៅគ្រួសារ​ទាំងសងហាក់មានក្តីអំណរយ៉ាងខ្លាំង ព្រោះឃើញកូនទាំងពីរចេះស្រលាញ់គ្នា»។ ទោះបីរស់នៅក្នុងផ្ទះខ្ទមក៏មានក្តីសុខដែរ ឲ្យតែប្រពន្ធ ប្តី រស់នៅចេះយល់ចិត្តគ្នា សន្តោសប្រណីគ្នាទៅវិញទៅមក ស្រួលមិនស្រួលអ្នករៀបការរួចរស់នៅលើផ្ទះវីឡា មានលុយ មានឡានជិះបួនដប់ មិនមានក្តីសុខស្មើអ្នករស់នៅក្នុងខ្ទមផង ព្រោះថា សុភមង្គលកើតពីការស្រលាញ់ និងយល់ចិត្តគ្នា មិនមែនកើតឡើងដោយសារលុយឡាន វីឡានោះទេ។