មិនធម្មតា!!! អ៊ីណូ និង នាង គន្ធា មានអ្នកគាំទ្រនៅកូរ៉េ ច្រើនសន្ធឹកដល់ម្ល៉ឹង (មានវីដេអូ)

តាមរយៈ​វីដេអូ​ខ្លី​មួយ​ដែល​តារាចម្រៀង អ៊ី​ណូ ទើប​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ថ្មីៗ​នេះ បានបង្ហាញ​ឱ្យឃើញ​ពី​ការគាំទ្រ​យ៉ាងច្រើន​គួរឱ្យភ្ញាក់ផ្អើល ខណៈ​លោក និង តារាចម្រៀង​វ័យក្មេង នាង គ​ន្ធា បាន​ចេញទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​កន្លងទៅ ។​

​តារាចម្រៀង​ស្ថិតក្នុង​ទ្រនំ​តែមួយ អ៊ី​ណូ និង នាង គ​ន្ធា ទទួលបាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ស្វាគមន៍​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​កូរ៉េ ដោយ​អ្នក​ទាំងពីរ​បាន​បង្ហើរ​សំនៀង​ឆ្លើយឆ្លង​មួយ​បទ «​ហត់​អត់​ពេល​ឈ្លោះ​គ្នា​» ដែលជា​បទ​ចម្រៀង​កំពុង​ទទួលបាន​ការពេញនិយម​ពី​សំណាក់​យុវវ័យ​ផងដែរ ។​

រឿង​ដែល​គួរឱ្យកត់សម្គាល់ វត្តមាន​អ្នក​ទាំងពីរ ពិតជា​ទទួលបាន​នូវ​ការពេញចិត្ត​ពេញ​ថ្លើម​យ៉ាងខ្លាំង​ពី​មហាជន ។ នេះ​ជា​លើកដំបូង​ដែល នាង គ​ន្ធា បាន​បោះជំហាន​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជាមួយ​សិល្បករ​រៀមច្បង ។ ថ្វី​ដ្បិត​តារាចម្រៀង​រូបនេះ ជា​សិល្បការិនី​ជំនាន់​ក្រោយ ទើប​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ ប៉ុន្ដែ​ប្រជាប្រិយភាព​របស់​នាង ច្រើន​មិន​ចាញ់​តារា​ជើងចាស់​មួយចំនួន​ឡើយ ៕