មិនធម្មតា!!! បានសម្តីណាស់កំពូលកូរ ពេជ្រ ថៃម្តងនេះប៉ះម្ចាស់បទ«ចាក់ទឹកដូង» ស្រីស្អាត យូរី កូរបែកផ្សែង! (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្ត ដែលជាអ្នកគាំទ្រតារាចម្រៀងវ័យក្មេង កុមារា ពេជ្រ ថៃ ច្បាស់ជាជ្រាបហើយថា កុមារារូបនេះ មិនត្រឹមតែមានសម្លេងពិរោះនោះទេ ប៉ុន្តែប្អូនក៏ពូកែខាងពាក្យសម្តី ចាក់ទឹកមិនលេចនោះដែរ។ ដូច្នេះហើយទើបធ្វើឲ្យមហាជនទូទាំងប្រទេស កាន់តែចាប់អារម្មណ៍ និងចូលចិត្តប្អូនកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃបន្ថែមទៀត។

ជាក់ស្តែង កាលពីថ្មីៗនេះ មហាជនជាច្រើនមានភាពភ្ញាក់ផ្អើលមែនទែន នៅពេលដែលឃើញតារាមាឌល្អិតរូបនេះ ធ្វើការLive វីដេអូចេញពីគណនីរបស់ខ្លួន ជាមួយតារាចម្រៀងផលិតកម្មសាន់ដេ កញ្ញា យូរី។

យ៉ាងណាមិញ នៅក្នុងវីដេអូ Live នោះ ពេជ្រ ថៃ ប្អូននៅតែរក្សាចរិតលេងសើចរបស់ខ្លួនដដែល ដោយរូបប្អូន បាននិយាយលេងសើចជាមួយ យូរី យ៉ាងច្រើនបើទោះជានាងមិនមែន ជាតារារូមទ្រនំជាមួយក៏ដោយ។

ម៉្យាងវិញទៀត ទាំងនេះពិតជាធ្វើឲ្យមហាជនប្លែកអារម្មណ៍មែនទែន ព្រោះថារាល់ដងធ្លាប់តែឃើញ ពេជ្រ ថៃ កូរតារាចម្រៀងរួមទ្រនំ ប៉ុន្តែម្តងនេះ សូម្បីតែកញ្ញា យូរី ក៏ពេជ្រ ថៃ មិនលើកលែងនោះដែរ៕




តោះ! កុំឲ្យខាតពេលយូរសូមទស្សនាវីដេអូខាងក្រោមនេះ។