ហេតុអ្វីចិត្តដាច់យ៉ាងនេះ…! ប្តីឃើញប្រពន្ធទាក់ទងប្រុសថ្មី និយាយមិនស្តាប់ ទាញដំបងវាយ ហើយរឹតកសម្លាប់ ​ដោយសារភ្លើងប្រចណ្ឌ…(មានវីដេអូ)

ប្រទេសថៃ៖ កាលពីថ្ងៃទី២៣ វិច្ឆិកា ២០១៧ វេលាម៉ោង៩ព្រឹក ប៉ូលិសខេត្តឈៀងម៉ៃ បានរាយការណ៍មកថា មានករណីឃាតកម្ម នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងឃុំទុនប៉ោ ស្រុកសាន់កំផែង ខេត្តឈៀងម៉ៃ ហើយក្រុមប៉ូលិស បាននាំកម្លាំងសមត្ថកិច្ច ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ បានប្រទះឃើញសពស្ត្រីម្នាក់ ឈ្មោះ យិម មៈនី អាយុ២៦ឆ្នាំ ធ្វើការនៅហាងបាយមួយកន្លែង ។បើតាមការពិនិត្យរបស់ក្រុមប៉ូលិស នៅលើខ្លួនសពស្ត្រីរងគ្រោះនោះ ឃើញមានស្នាមរបួស ជាច្រើនកន្លែងនៅលើដងខ្លួន ព្រមទាំងមានស្នាមរបួស មួយកន្លែងនៅដើម.កសព មិនតែប៉ុណ្ណោះមានស្នាម ខ្សែរឹត.ក រហូតដល់ស្លាប់នៅលើពូកតែម្តង ។

ក្រោយពីសួរនាំ ម្តាយរបស់ស្ត្រីរងគ្រោះ ដែលបានស្លាប់នោះ បានរៀបរាប់ប្រាប់ប៉ូលិសថា កូនស្រីរបស់គាត់ បានរៀបការជាមួយប្តីនាង ឈ្មោះ ប្រាឆា មុនី អាយុ៤៦ឆ្នាំ ធ្វើការជាកម្មករសំណង់ តែពេលនេះប្តីរបស់នាង បានធ្លាក់ខ្លួនឈឺ កើតជំងែមហារីក ដំណាក់កាលចុងក្រោយ ដេកនៅតែក្នុងផ្ទះ ដោយកូនស្រីរបស់គាត់ ជាអ្នកធ្វើការយប់ ដើម្បីរកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

នៅព្រឹកថ្ងៃកើតហេតុ កូនប្រសាគាត់ (ជនល្មើស) បានទូរស័ព្ទមកប្រាប់គាត់ថា ឲ្យមកទទួលសពកូនស្រី និងឲ្យគាត់យកទៅធ្វើបុណ្យផង ហើយរូបគេនឹងដើរ ទៅឲ្យប៉ូលិសចាប់ខ្លួន មុនពេលបុរសជាជនល្មើស ផ្តាច់ទូរស័ព្ទ។ គ្រាន់តែបានឮកូនប្រសាប្រុស ប្រាប់ដូច្នេះភ្លាម គាត់បានទៅប្តឹងប៉ូលិស ដើម្បីឲ្យចុះទៅមើលផ្ទះកើតហេតុ ហើយពេលទៅដល់ ក៏បានឃើញកូនស្រីរបស់គាត់ ស្លាប់យ៉ាងវេទនាជាទីបំផុត ។

ប៉ូលិសបានសន្និដ្ឋាន ក្នុងករណីឃាតកម្មនេះថា ប្តីសាកសព ទំនងជាប្រចណ្ឌជាមួយប្រពន្ធ នៅពេលដែលយក ទូរស័ព្ទរបស់ប្រពន្ធបើកមើល ឃើញប្រពន្ធឆ្លើយឆ្លងស្នេហា ជាមួយបុរសផ្សេង ទើបកើតមានអារម្មណ៍ប្រចណ្ឌ រហូតដាច់ចិត្តសម្លាប់ប្រពន្ធតែម្តង ។
ក្រោយមកប្រហែលជាម៉ោង២រសៀល ប៉ូលិសបានចូល ទៅចាប់ជនល្មើស ដែលកំពុងតែត្រៀមខ្លួន ឡើងឡានក្រុងដើម្បីជិះគេចខ្លួន ពីការតាមចាប់របស់ប៉ូលិស ។ បន្ទាប់ពីចាប់បានជនល្មើសហើយ ប៉ូលិសបាននាំខ្លួនគេ ទៅធ្វើត្រាប់ឡើងវិញ នៅក្នុងបន្ទប់កើតហេតុ
បន្ទាប់ពីប៉ូលិសបញ្ជាឲ្យធ្វើត្រាប់ឡើងវិញ នៅក្នុងបន្ទប់កើតហេតុហើយនោះ បុរសជាប្តី បានសារភាពប្រាប់ថា រូបគេបានប្រទះឃើញ ស្រោមអនាម័យ និងថ្នាំពន្យារកំណើត នៅក្នុងកែបម៉ូតូរបស់ប្រពន្ធខ្លួន ទោះបីជារូបគាត់ ធ្លាប់បានប្រាប់ប្រពន្ធហើយថា ឲ្យឈប់ធ្វើអំពើបែបនេះទៀត តែប្រពន្ធរបស់គាត់ នៅតែមិនព្រមឈប់ ។

បុរសជាជនល្មើស បានរៀបរាប់បន្តថា មុនពេលធ្វើរឿងនេះ គាត់បានឃើញប្រពន្ធគាត់ កំពុងតែលេងទូរស័ព្ទដៃ ជាមួយមនុស្សប្រុស រហូតធ្វើឲ្យគាត់ មានអារម្មណ៍ខឹងយ៉ាងខ្លាំង ក៏បានដើរចេញពីបន្ទប់ភ្លាមៗ រួចដើរទៅយកដំបង មកវាយលើប្រពន្ធខ្លួន រហូតដល់នាងសន្លប់ ហើយក៏យកខ្សែមករឹត.កនាង រហូតដល់ដាច់ដង្ហើមស្លាប់តែម្តង ៕ ប្រភព៖.bizdailys.com