អូហូ!!! ម្ចាស់ពានរង្វាន់ The Voice Kids Cambodia ពេជ្រ ថៃ រវល់តែកើបលុយពេក ភ្លេចចូលរៀន…

ភ្នំពេញ៖ បន្ទាប់ពីជាប់ជ័យលាភី The Voice Kids Cambodia រួចមក ពេជ្រ ថៃ ហាក់ដូចជាឡើងកូដខ្លាំង ហើយបង្ហាញមុខនៅតាម ការប្រគុំតន្ត្រីជាច្រើន និយាយឲ្យខ្លីទៅ គឺសប្បាយកើបលុយ ខ្លាំងជាងតារាជើងចាស់មួយចំនួនទៅទៀត តែទន្ទឹមនឹងការកើបលុយយ៉ាងច្រើន សន្ធឹកសន្ធាប់នោះ ពេជ្រ ថៃ ភ្លេចចូលរៀន តាំងពីបុណ្យចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះ គឺគាត់មិនទាន់បាន ចូលសាលារៀននៅឡើយនោះទេ ។

បើយោងទៅលើ ការឲ្យដឹងពីសិស្សនិងគ្រូមួយចំនួន នៅវិទ្យាល័យទួលស្វាយព្រៃ បានខ្សឹបប្រាប់ថា សម្រាប់ឆ្នាំសិក្សាថ្មី ២០១៧-២១០៨ ពេជ្រ ថៃ មិនបានប្រឡងឆមាសលើកទី១នោះទេ ដែលការប្រឡងឆមាសទី១ ត្រូវធ្វើឡើងនៅអំឡុងខែមីនា ឆ្នាំ២០១៨ កន្លងទៅ ព្រោះពេជ្រថៃ បានអវត្តមានតាំងពីមុន ការប្រលងឆមាសលើកទី១មកម្ល៉េះ ។ លុះក្រោយពេលចប់ប្រឡងឆមាស ក៏ចូលដល់រដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរល្មម ហេតុនេះ ពេជ្រ ថៃ បានបន្តអវត្តមាន ពីសាលាមួយរយៈធំទៀត ពោលគឺរហូតមកដល់ ចុងខែមេសានេះ ពេជ្រ ថៃ មិនទាន់ឃើញ វិលចូលសាលារៀនវិញនៅឡើយ។

ដោយសារតែមិនមែនជាគ្រូ បន្ទុកថ្នាក់របស់ពេជ្រថៃនោះ គេមិនបានដឹងថា តើពេជ្រថៃ បានអវត្តមានរយៈពេលដ៏យូរនេះ មានច្បាប់ ឬក៏អត់នោះឡើយ ហើយគេក៏មិនទាន់បានដឹងដែរថា តើសាលានឹងចាត់វិធានការយ៉ាងណា ចំពោះយុវសិស្សពេជ្រថៃ ឬយ៉ាងណានោះទេ ។


ទោះជាយ៉ាងណា យោងតាមប្រភពព័ត៌មានមួយផ្សេងទៀត បានលួចប្រាប់ឲ្យដឹងថា មូលហេតុដែលពេជ្រថៃ បានអវត្តមានពីការសិក្សា ក្នុងរយៈពេលដ៏យូរនេះ គឺដោយសារតែរូបគេ ជាប់រវល់ចូលរួមកម្មវិធីនានា ក្នុងវិស័យសិល្បៈ ជាពិសេសគឺគេបានជាប់រវល់ ទៅចូលរួមក្នុងការប្រគុំតន្ត្រី នៅតាមបណ្តាខេត្តក្រុង ទូទាំងប្រទេស ជាពិសេសការប្រគុំតន្ត្រីរបស់ហង្សមាស បើនិយាយឲ្យខ្លី គឺរវល់កើបមាសកើបប្រាក់ ដែលរូបគេមិនធ្លាប់មានពីមុន ទើបរូបគេមិនសូវរវល់ រឿងការសិក្សានោះឡើយ ៕