ទីបំផុតអ្នក​លក់​កាហ្វេ​ថ្ម​ពិលត្រូវទទួលកម្មរបស់ខ្លួនជាមួយនឹងទឹកភ្នែកដោយត្រូវ….

តុលាការ​វៀតណាម​បាន​កាត់​ក្ដី​ឱ្យ ​អ្នក​លក់​កាហ្វេ​ដែល​កិន​ពី​ថ្ម​ពិល​ឱ្យ​ជាប់​គុក​២០​ឆ្នាំ ​ពី​បទ​ផលិត​ចំនី​អាហារ​ខុស​ច្បាប់​និង​ខូច​គុណភាព​ប៉ះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​ប៉ូលិស​វៀតណាម​បាន​ចុះ​បង្គ្រាប​កន្លែង​ផលិត​កាហ្វេ​មួយ​កន្លែង ​ហើយ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥​នាក់​ដែល​កំពុង​ធ្វើ​ការ​នៅ​កន្លែង​ផលិត​កាហ្វេ​នោះ។ ​ជា​រួម​ទៅ ​ក្រោយ​ពី​ការ​សើប​អង្កេត ​តុលាការ​វៀតណាម​បាន​កាត់​ក្ដី​ឱ្យ​ស្ដ្រី​ជា​ម្ចាស់​កន្លែង​ផលិត​កាហ្វេ​ថ្ម​ពិល​នោះ ​ជាប់​គុក​២០​ឆ្នាំ​។

សូម​បញ្ជាក់​ថា​​ក្រុម​ប៉ូលិសវៀតណាម ​បាន​ចាប់​ស្ដ្រី​​ឈ្មោះ Nguyen Thi Thanh Loan នៅ​ក្នុង​ខេត្ត​ Dak Nong កាលពី​ថ្ងៃ​ចន្ទសប្ដាហ៍​មុន (១៦ មេសា) ​ដែល​ជា​ម្ចាស់​កន្លែង​ផលិត​កាហ្វេ​ធ្វើ​ពី​ថ្ម​ពិល​។ ជាលទ្ធផល​ ប៉ូលិស​បាន​រកឃើញ​សារធាតុ​រាវ​ ៤០លីត្រ កាក​សំណល់​កាហ្វេជាង ២១តោន និង​បំណែក​នៃ​ថ្មពិល​ចាស់ៗ ជាង ២០០គីឡូក្រាម នៅ​ក្នុង​ផ្ទះ​របស់​នាង Thanh Loan ដែល​ស្ថិត​ក្នុង​ខេត្ត​ Dak Nong៕