អីយ៉ាស់!!! សល់តែ ២ ថ្ងៃទៀតភ្ជាប់ពាក្យ អ៊ីចឹងមកស្គាល់មុខមាត់ពិតអនាគតគូដណ្តឹង នី រតនា ទាំងអស់គ្នា

ដំណឹង​ជិត​ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបាន​តារាចម្រៀង និង ជា​ម្ចាស់​ពានរង្វាន់ Cambodian Idol រ​ដូ​ល​កាល​ទី ១ នី រតនា ទទួលស្គាល់​ហើយ ដោយ​ក្នុងនោះ​លោក​ថែមទាំង​បាន​បញ្ចេញ​ពី​អត្តសញ្ញាណ​អនាគត​គូ​ដណ្តឹង​របស់ខ្លួន​ផងដែរ គឺជា​នារី​ស្រស់ស្អាត និង មាន​វ័យ​ស្របាល​គ្នា ដែលជា​កូនស្រី​អ្នកជំនួញ​ខាង​ផលិតផល​សម្អាង​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ ។​

​បន្ទាប់ពី​ទទួលស្គាល់​ព័ត៌មាន​ថា​ពិត​ហើយ​នោះ មាន​ប្រិយមិត្ត​អ្នកគាំទ្រ​តារាចម្រៀង នី រតនា ជាច្រើន​ចង់​ស្គាល់​កាន់តែច្បាស់​ពី​អនាគត​គូ​ដណ្តឹង​របស់លោក​ថា មាន​រូប​សម្រស់​ស្រស់ស្អាត​យ៉ាងណា ។ បើ​យោងតាម​ប្រភព​អ្នក​ស្និទ្ធ​នឹង​តារាចម្រៀង នី រតនា បានឱ្យដឹងថា នារី​ដែល​តារាចម្រៀង នី រតនា ស្ម័គ្រចិត្ត​សាង​អនាគត​រួមជាមួយ ដោយ​នឹង​ភ្ជាប់ពាក្យ​ក្នុងពេល​ឆាប់ៗ​នោះ គឺជា​នារី​ម្នាក់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tessa Tessa ដែល​រូបនាង​គឺជា​កូនស្រី​របស់​អ្នកជំនួញ​នាំចូល​ផលិតផល​សម្អាង​ម៉ាក WOMEA ដែល នី រតនា ធ្វើជា​អ្នកតំណាង​នោះឯង ។​