ព្រៃផ្សៃខ្លាំងណាស់!!! មិនដឹងជាគុំគួនគ្នារឿងអ្វី ឡើងទៅមួល.កសម្លាប់គ្នា ដូចសត្វធាតុ…

ក្រចេះ៖ មានករណីដ៏រន្ធត់ និងភ្ញាក់ផ្អើលមួយ ដោយប្រជាពលរដ្ឋបានប្រទះឃើញ សពបុរសម្នាក់បានស្លាប់ ដោយសារត្រូវគេមួលបំបាក់.កសម្លាប់ យ៉ាងសាហាវព្រៃផ្សៃ ហើយករណីឃាតកម្មនេះ ត្រូវបានគេសន្និដ្ឋានថា កើតចេញពីគំនុំមនុស្សស្គាល់គ្នា តែគេមិនទាន់ដឹង មូលហេតុនៃការសម្លាប់នេះ ច្បាស់នៅឡើយនោះទេ។

បុរសដែលត្រូវបានគេសម្លាប់ យ៉ាងសាហាវនេះ មានឈ្មោះ ខឿន កក្កដា អាយុ២៦ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ គឺជាផ្ទះចម្ការ ហើយបុរសរងគ្រោះស្នាក់នៅតែម្នាក់ឯងគត់ ក្នុងស្រុកសំបូរ ហើយត្រូវបានឃាតកមួលបំបាក់.ក សម្លាប់នៅខាងក្រោយផ្ទះរបស់គាត់ តែទោះជាយ៉ាងណា សពត្រូវបានគេសម្លាប់ បាន១ថ្ងៃទើបមានអ្នកប្រទះឃើញ ។

បន្ទាប់ពីពលរដ្ឋរាយការណ៍ភ្លាម អធិការរងទទួលបន្ទុកព្រហ្មទណ្ឌស្រុកសំបូរ លោកវរសេនីយ៍ត្រី នួន សាវិន បានដឹកនាំកម្លាំងចុះទៅពិនិត្យសាកសព ហើយបានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងថា សពរបស់ជនរងគ្រោះ ត្រូវបានជនដៃដល់មួល.ក បំបាក់រហូតដល់ដាច់ខ្យល់ស្លាប់ ហើយសមត្ថកិច្ចនៅមិនទាន់បានកំណត់គោលដៅ ច្បាស់លាស់នៅឡើយទេ តែអាចសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះអាចត្រូវឃាតកជាមនុស្សស្គាល់គ្នា សម្លាប់បំបិតមាត់ រឿងអ្វីមួយ ។

តែទោះជាយ៉ាងណា សមត្ថកិច្ចនិងកម្លាំងជំនាញ កំពុងតែស្វែងរកភស្តុតាងបន្ថែម ដើម្បីស្រាវជ្រាវរកជនដៃដល់ យកមកដាក់ទោសតាមច្បាប់ ៕