ពិតជាសាហាវ!!! មានរថយន្តទំនើបជិះ គ្រាន់តែអ្នករើសអេតចាយក្រលេកមើលមុខបន្តិច ដកកាំភ្លើងពីចង្កេះចុះវាយបែកក្បាល ពេលនេះ នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ បញ្ជាឱ្យចាប់ខ្លួនហើយ

ភ្នំពេញ៖ កាលពីវេលាម៉ោង ជាង ១១ ថ្ងៃត្រង់ ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១៨ មានករណីបុរសម្នាក់បានចុះពីរថយន្តស្ព័រដ៏ទំនើប ហើយដកកាំភ្លើងវាយទៅលើអ្នករើសអេតចាយ នៅក្បែខុនដូររបស់ជនបង្ករស្ថិតនៅផ្លូវលេខ ៣៦៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន រាជធានី ហើយបើតាមប្រភពពីលោក ផែង វណ្ណៈ បានឱ្យដឹងថា នៅយប់ថ្ងៃដដែលនោះ ពោលគឺយប់ថ្ងៃទី ២៤ ខែមេសា ឯកឧត្តម នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជា ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យសមត្ថកិច្ច នគរបាលព្រហ្មទណ្ឌ រាជធានី ភ្នំពេញ ចុះស្រាវជ្រាវ ដើម្បីឃាត់ខ្លួនជនបង្កមកចាត់ការតាមច្បាប់ ។

ពាក់ព័ន្ធជាមួយករណីខាងលើ សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាម្ចាស់ខុនដូរ និង ជាម្ចាស់រថយន្ត ស្ព័រ Chevrolet Camaro ពាក់ស្លាកលេខ ភ្នំពេញ 2AP-8989 បានបើករថយន្តដោយជាន់សំលេងខ្លាំងៗ ។ ពេលនោះកម្មកររើសអេតចាយនៅក្បែនោះ ក៏ក្រលេកមើលមុខ ពេលឃើញកម្មករមើលមុខ ម្ចាស់រថយន្តបានបើកត្រលប់រថយន្តមកវិញ ហើយចុះពីលើរថយន្តដោយមានកាន់កាំភ្លើងខ្លីនៅនឹងដៃ វាយកម្មករនោះបែកក្បាលតែម្ដង ។

ជនរងគ្រោះមានឈ្មោះ សាំង តុលា អាយុ ២១ ឆ្នាំ មុខរបរកម្មកររើសអេដចាយ រងរបួសបែកក្បាលដេរច្រើនថ្នេរ ។ ចំណែកជនបង្ករត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ឈ្មោះ ប៉ិច តុងហេង ជាម្ចាស់ខុនដូ និង ជាម្ចាស់រថយន្តស្ព័រ មានទីលំនៅផ្ទះលេខ ៥៨ ផ្លូវ ៣៦៨ ភូមិ ៣៨ សង្កាត់ បឹងកេងកង ៣ ខណ្ឌ ចំការមន ។

ជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅ នគរបាលមូលដ្ឋានដោយទាមទារសំណង ១០០០០ ដុល្លារ និង សំណូមពរឱ្យសមត្ថកិច្ចចាត់ការជនល្មើសតាមច្បាប់ ។ លោកនាយប៉ុស្តិ បឹងកេងកង ៣ បានឱ្យដឹងថា លោកបានទទួលពាក្យបណ្ដឹងជនរងគ្រោះរួចហើយ ហើយបានកោះហៅជនបង្ករឈ្មោះ ប៉ិច តុងហេង អិយចូលខ្លួនមកបំភ្លឺនៅម៉ោង ២ រសៀលថ្ងៃនេះ ៕
ប្រភព៖ Facebook (Vannak Pheng)