គួរអោយអាណិតខ្លាំងណាស់!!! ទឹកកកដុំតូចមួយ ឆក់យកជីវិតក្មេងអាយុ១ខួបកន្លះ មួយពព្រិចភ្នែកដោយ គ្មានឈាម គ្មានសំលេងយំ (មានវីដេអូ)

ករណីគួរឲ្យរន្ធត់ដែលនឹកស្មានមិនដល់មួយបានកើតឡើង ក្រោយពីក្មេងស្រីអាយុទើបតែ មួយខួបកន្លះ ដែលមិនស្គាល់ឈ្មោះ ទទួលមរណភាពទាំងវ័យក្មេងក៏ព្រោះតែស្លាក់ទឹកកក ចូលក្នុងបំពង់ខ្យល់។ ដោយយោងតាមប្រភពពីគណនីហ្វេសប៊ុកឈ្មោះ Aya Bé Alòne ដែលជាម្តាយមីងក្មេងរងគ្រោះមិនបានបញ្ចាក់ទីកន្លែងកើតហេតុថានៅក្នុងក្រុង ខេត្តណាឡើយ។


គ្រាន់តែបានឲ្យដឹងថាក្មេងស្រីខាងលើ បានទទួលមរណភាពព្រោះតែ ស្លាក់ទឹកកក ដោយបានយកទៅមន្ទីរពេទ្យភ្លាមៗដែរ ប៉ុន្តែពេទ្យបានថាក្មេងរូបនេះផុតដង្ហើមទៅហើយជួយមិនបានឡើយ។ ដោយម្តាយមីងក្មេងរងគ្រោះបានត្រឹមតែសរសេរទាំងការសោកស្តាយថា “អត់ឈឺអីសោះ ទឹកកកដុំតូចមួយ សម្លាប់ក្មួយមួយពព្រិចភ្នែក គ្មានឈាម គ្មានសំលេងយំ ពេទ្យជួយមិនបាន ស្លាប់ភ្លាម ធ្វើបុណ្យភ្លាម បញ្ចុះភ្លាមៗ ស្លុតពេកហើយ លឿនណាស់ តែប៉ុន្មានម៉ោងសោះបែករហូត”។ ដូច្នោះហើយនេះជាមេរៀនមួយសម្រាប់ឪពុកម្តាយទាំងឡាយដែលមានកូនតូចៗសូមបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះករណីស្លាក់នេះក៏បានកើតមានច្រើនករណីមកហើយ៕