ពិតជាគួរអោយអាណិតខ្លាំងណាស់!!! ម្តាយបង្ខំអោយការចោលសង្សា ដល់ថ្ងៃរៀបការសង្សាមកជូនពរ នាងអោបសង្សាយំទ្បើងសន្លប់ (មានវីដេអូ)!

នេះជារឿងដែលបានកើតទ្បើងស្ទើរតែគ្រប់ទេសទៅហើយដែលកូនក្រមុំត្រូវម្តាយឪពុកបង្ខំអោយរៀបការតាមពួកគាត់ចោលសង្សាជាទីស្រលាញ់របស់ខ្លួន។ហើយរឿងមួយនេះបានកើតទ្បើងចំពោះនារីម្នាក់ជាជនជាតិឥណ្ឌូនេសុីដែលឪពុកម្តាយបានកាត់ផ្តាច់ស្នេហ៏ចេញពីសង្សារខ្លួនបែរជាអោយរៀបការជាមួយបងប្អូនជីដូនមួយវិញ។

ហេតុការណ៏នេះកើតទ្បើងនៅថ្ងៃទី 1 ខែ មីនា ឆ្នាំ 2018 កន្លងទៅនេះ។ ដោយវេបសាយ viral.jurnalx.com បានចេញផ្សាយនូវរឿងហេុតដ៏តក់ស្លុតចិត្តមួយដែលបានកើតឡើងនៅក្នុងពិធីមង្គលការរបស់ប្តីប្រពន្ធមួយគូរនៅភាគខាងត្បូង Sulawesi ប្រទេសឥណ្ឌូនេស៊ី។

នៅពេលដែលកូនក្រមុំដែលត្រូវបានបង្ខំដោយឪពុកម្តាយរបស់នាងអោយបែកបាក់ពីរស្នេហានាង ហើយទៅរៀបការជាមួយបងប្អូនជីដូនមួយរបស់នាងវិញ។ ហើយអ្វីដែលប្លែកនោះគឺថានាងបានហៅសង្សានាងចូលរួមក្នុងពិធីមង្គលការរបស់នាងទៀតផង។

អំឡុងពេលនោះមានបុរសម្នាក់ស្លៀកពាក់អាវពណ៌ខៀវមានវ័យក្មេងស្រស់សង្សា ដែលជាគូស្នេហ៍ចាស់របស់កូនក្រមុំ គេក៏បានមកចូលរួមពិធីមង្គលការនារីជាសង្សាមែន ហើយបានឡើងទៅស្វាគមន៍ប្តីប្រពន្ធថ្មីថ្មោងនោះ។

ដូច្នេះវាបានក្លាយជាការភ្ញាក់ផ្អើលមួយ សម្រាប់កូនក្រមុំ នាងបានស្រក់ទឹកភ្នែកនៅពេលឃើញសង្សាចាស់របស់នាងបានមកចូលរួមមែន ហើយបុរសជាអតីតសង្សានាងបានឱបនាងជាលើកចុងក្រោយហើយនាង ហើយក៏ឱបកូនកំលោះដូចគ្នា ដើម្បីជាការអបអរដល់អ្នកទាំង២។

តែកូនក្រមុំបានឱបសង្សាចាស់នាងទ្បើងតឹងដៃមិនចង់ដោះលែងបុរសជាសង្សាសោះ ដោយសារមិនទាន់អស់អាល័យ។គ្រាប់តែឃើញបែបនេះភ្ញៀវកិត្តយសនាំគ្នាហ៊ោរពេញ ប្រហែលជាពួកគេបានដឹងរឿងកូនក្រមុំនោះនឹងសង្សានាង ប៉ុន្តែបុរសជាសង្សាហាក់មិនពេញចិត្តនឹងការឱបពីកូនក្រមុំទេ គេបានទាញនាងចេញរួចក៏ដើរទៅ។ ប៉ុន្តែដោយកូនក្រមុំមានភាពទន់ខ្សោយបូករួមទាំងរន្ធត់ចំពោះសង្សាខ្លួនផងនាងក៏បានសន្លប់តែម្តង។

គ្រាន់តែឃើញបែបនេះអតីតសង្សាររបស់នាងរួមជាមួយនឹងកូនកំលោះនិងអ្នកដទៃបានប្រញាប់ប្រញាល់លើកនាងអោយសម្រាកលើកៅអីសិន។ហើយពួកយើងក៏មិនច្បាស់ថាតើពិធីនោះអាចធ្វើបានរលូនរឺក៏អត់ទេ។ ហើយកូនក្រមុំ តើអាចទទួលភ្ញៀវរហូតដល់ចប់កម្មវិធីរឺយ៉ាងណាទេ? ប៉ុន្តែវីដេអូនេះត្រូវបានគេភ្ញាក់ផ្អើលយ៉ាងខ្លាំងលើបណ្តាញសង្គម នៅពេលដែលអ្នកថតបានបង្ហោះវាលើបណ្តាញសង្គម៕