អីយ៉ាស់!!! តោះមកដឹងតម្លៃខ្លួនច្រៀងរបស់តារាចម្រៀងខ្មែរ៨ដួង ដែលកំពុងល្បីល្បាញនៅកម្ពុជា

ថ្ងៃនេះ ដែនដីនៃការចែករំលែក សូមបង្ហាញអ្នកទាំងអស់គ្នានូវតម្លៃខ្លួនច្រៀងតាមកម្មវិធីផ្សេងៗរបស់តារាចម្រៀងខ្មែរដ៏ល្បីល្បាញមួយចំនួនសព្វថ្ងៃនេះ។ តើអ្នកទាំងអស់គ្នាមានដឹងទេថា ក្នុងចំណោមតារាចម្រៀងទាំង៨ដួងនេះ តើតារាចម្រៀងខ្មែររូបណាដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុត? តើតម្លៃខ្លួនប៉ុន្មានដែរ? ដើម្បីកុំឱ្យខាតពេលយូរ តោះមកមើលតម្លៃច្រៀងរបស់តារាទាំងនេះដូចខាងក្រោម៖

១) តារាចម្រៀង ព្រាប សុវត្ថិ

ប្រភព​ពី​អ្នក​រៀប​ចំ​កម្មវិធី​កម្សាន្ត​នៅ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ព្រាប សុវត្ថិ ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ដល់​ទៅ​ជាង ៣០០០ដុល្លារ​អាមេរិក​ឯណោះ សម្រាប់​ការ​ឡើង​ច្រៀង​កម្មវិធី​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ទូរទស្សន៍ ដែល​តម្រូវ​ឲ្យ​លោក​ច្រៀង​ប្រមាណ ៤-៥បទ។

តម្លៃ​ខាង​លើ គឺ​​ខុស​គ្នា​នឹង​ការ​ចេញ​ច្រៀង​តាម​បណ្ដា​ខុនសឺត​នៅ​តាម​ខេត្ត ដែល​មាន​ចន្លោះ​​ពី ៤ ៥០០ ទៅ ៥ ០០០ដុល្លារ តាម​ជិត​ ឆ្ងាយ។ រីឯការឡើងកម្មវិធី​តន្ត្រី(កម្មវិធី​របស់​ទូរទស្សន៍​ផ្ទាល់ មិន​មែន​ខុនសឺត​តាម​ខេត្ត) ប្រមាណ ១ ០០០ ទៅ ១ ៥០០ដុល្លារ​អាមេរិក​។

២) តារាចម្រៀង ខេមរៈ សិរីមន្ត

នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះថា ពេលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួមសម្តែងឬច្រៀង ពិសេសក្នុងពិធីបុណ្យធំៗម្តងៗតម្លៃខ្លួន របស់លោក ខេមរៈ សិរីមន្ត ចន្លោះពី ៤៥០០ទៅ ៦០០០ដុល្លារនេះ គឺតាំងពីបួនប្រាំឆ្នាំមុន មកម្ល៉េះ។

ជាក់ស្តែងពេលចូលរួមឆ្លងឆ្នាំ នៅកំពង់សោម (ខេត្តព្រះសីហនុ) ជាមួយសភាពាណិជ្ជកម្ម ចំនួនបីឆ្នាំជាប់ៗគ្នា លោក ខេមរៈ សិរីមន្ត ទទួលបានតម្លៃខ្លួន៤៥០០ដុល្លារ ជាប់គ្នាបីឆ្នាំ ហើយចូលរួមឆ្លងឆ្នាំ ជាមួយស្រាបៀរអានឈ័រ ក៏ទទួលបានតម្លៃខ្លួន ៤៥០០ដុល្លារដែរ។

តារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួមសម្ពោធសណ្ឋាគារល្បីឈ្មោះមួយ នៅស្រុកស្នូល ខេត្តក្រចេះ ដែលចំថ្ងៃព្រះរាជពិធីបុណ្យអ៊ុទូក គឺទទួលបានតម្លៃខ្លួនប្រមាណ ៥០០០ដុល្លារ និងចូលរួមឆ្លងឆ្នាំ ជប់លៀងបុគ្គលិក នៅសណ្ឋាគារកោះកុងរីសត ដ៏ល្បីឈ្មោះរបស់ លោកឧកញ៉ា លី យ៉ុងផាត់ ខេត្តកោះកុង គឺទទួលតម្លៃ ៦០០០ដុល្លារ។

ឯតម្លៃ ៣០០០ទៅ៣៥០០ដុល្លារ ក៏មានដែរ តែសម្រាប់ការងារជាកញ្ចប់ និងការងារខនស៊ឺត ចំនួនច្រើនកម្មវិធី ហើយចំថ្ងៃធម្មតាតែប៉ុណ្ណោះ!។

៣) តារាចម្រៀង ឱក សុគន្ធ​កញ្ញា

កញ្ញា ឱក សុគន្ធ​កញ្ញា ទទួល​បាន​តម្លៃ​ពលកម្ម​ចន្លោះ​ពី ៣ ០០០ ទៅ ៣ ៥០០​ដុល្លារ​អាមេរិក នេះ​សម្រាប់​ការ​ប្រគំ​តន្ត្រី​នានា​នៅ​រាជធានី ដោយ​ឡែក​ការងារ​ចុះ​ទៅ​តាម​ខេត្ត​វិញ គឺ​ប្រែប្រួល​ទៅ​តាម​ខេត្ត​ជិត ខេត្ត​ឆ្ងាយ​ទៀត។

យ៉ាង​ណា តម្លៃ​ពលកម្ម​របស់​នាង ក៏​មិន​ខុស​គ្នា​ខ្លាំង​ពេក​ដែរ ក្នុង​នោះ​ប្រភព​បន្ថែម​ថា ការ​ចុះ​ទៅ​តាម​ខេត្ត តារា​ស្រី​ដែល​កំពុង​រុំ​ព័ទ្ធ​ដំណឹង​រៀបការ​ឆ្នាំ​នេះ​ជា​មួយ​ថ្នាក់​លើ​នោះ គឺ​នាង​អាច​ទទួល​បាន​ចន្លោះ​ពី ៣ ៥០០ ទៅ ៣ ៨០០​ដុល្លារ​ ឬ​ក្រោម​ ៤ ០០០​ដុល្លារ​អាមេរិក​ក្នុង​១​កម្មវិធី។

៤) តារាចម្រៀង សុគន្ធ និសា

បើទោះបីជា កំពូលតារាចម្រៀងស្រី សុគន្ធ និសា បានកសាងគ្រួសារមួយក៏ដោយ ក៏រូបនាង នៅតែទទួលបានប្រជាប្រិយភាពដដែល ពីសំណាក់មហាជន។ ចំពោះតម្លៃខ្លួន របស់គាត់ ក្នុងពេលបច្ចុប្បន្ន គឺចាប់ពី ២ ០០០ដុល្លារឡើងទៅ បើតាមខេត្ត គឺអាចលើសជាងនេះបន្តិចបន្តួច។

៥) តារាចម្រៀង ពេជ្រ សោភា

បើតាមការឲ្យដឹង ពីអ្នករៀប​ចំកម្មវិធី​ប្រគុំតន្ដ្រីម្នាក់ ដែលច្រើនដាក់ទិសដៅក្នុងការយកតារាល្បីៗ របស់ផលិតកម្មរស្មីហង្សមាសទៅឡើងឆាករបស់ខ្លួននោះ បានបង្ហើបឲ្យដឹងថា នៅឆ្នាំ២០១៨នេះតម្លៃខ្លួនតារាចម្រៀង ពេជ្រ សោភា ស៊ី១កម្មវិធីតម្លៃ ២៥០០ដុល្លារឯណោះ។

៦) តារាចម្រៀង អ៊ីណូ

តាម​ការ​បង្ហើប​របស់​លោក អ៊ីណូ ផ្ទាល់ គឺ​ចាប់​ចូល​សិល្បៈ​នៅ​ឆ្នាំ ២០០៨ ក្រោយ​ប្រឡង​ជាប់​ចំណាត់​ថ្នាក់​លេខ​២​ផ្នែក​ចម្រៀង​ ក្នុង​កម្ម​វិធី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​នោះ លោក​ទទួល​បាន​ថ្លៃ​ពលកម្ម​ ​ចន្លោះ​ពី ៤០០-៥០០ដុល្លារ។ ក្រោយ​មក ប្រែ​ប្រួល​តាម​ទីផ្សារ លោក​ថា​តម្លៃ​ហត់​នឿយ​របស់​លោក បាន​ឡើង​មក​ដល់​ចន្លោះ ៧០០ ទៅ ៨០០ដុល្លារ។

តាំង​ពី​បាន​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​អស់​ពេល​ជិត​១០​ឆ្នាំ មក​ទល់​បច្ចុប្បន្ន​ តារា​ចម្រៀង​សាន់ដេ លោក អ៊ីណូ មាន​ការ​ប្រែ​ប្រួល​ខ្លាំង​លើ​តម្លៃ​ខ្លួន​តាំង​ពី​ពេល​ចាប់​ផ្ដើម​រហូត​ដល់​បច្ចុប្បន្ន ដែលមានចន្លោះ​ពី ១៣០០ ទៅ ១៥០០​ដុល្លារ សម្រាប់​ការងារ​ចម្រៀង​តាម​កម្មវិធី​តន្ត្រី​នានា តាម​បណ្ដា​ខេត្ត រាជធានី​ក្នុង​ប្រទេស​កម្ពុជា។

៧) តារាចម្រៀង នាយចឺម

ពី​មុន​ឡើង​ច្រៀង​តាម​ការ​ប្រគំ​តន្ត្រី​នៅ​ទី​ក្រុង​ភ្នំពេញ​ក្នុង​​១​កម្មវិធី​ នាយ​ទាម​ទារ​​ចន្លោះ​ពី​ ៦០០ ទៅ​ ៧០០ ដុល្លារ​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​តាម​ខេត្ត​វិញ​គឺ​​ចាប់​ពី​ ១ ០០០ ដុល្លារ​ឡើង​ ទៅ​តាម​តំបន់​ជិត​ ឬ​ឆ្ងាយ​។​​

ក្រោយ​ពី​​ឈប់​កំប្លែង​​នៅ​​ទូរទស្សន៍ CTN ចុង​ឆ្នាំ​២០១៧ នេះ​រួច​មក​​​ ម្ចាស់​បទ​ “រាត្រី​ឯកា​” រូប​នេះ​បាន​ឡើង​តម្លៃ​ខ្លួន​ចាប់​ពី​​ ៩០០ ទៅ ១ ០០០ ដុល្លារ​ ច្រៀង​​នៅ​ទី​ក្រុង​ភ្នំពេញ ដោយ​ឡែក​សម្រាប់​ខេត្ត​វិញ​គឺ​ ១ ២០០ ទៅ​ ១ ៥០០ ដុល្លារ​។ តែថ្មីៗនេះ​​ តារាចម្រៀងដែលផ្តើមចេញពីតារាកំប្លែងរូបនេះ ឡើងថ្លៃតម្លៃខ្លួនកាន់តែខ្ពស់រហូតដល់ ២,០០០ ដុល្លារឯណោះក្នុងមួយកម្មវិធី។

៨) តារាចម្រៀង ពេជ្រ ថៃ

តារាចម្រៀងវ័យក្មេង និងម្ចាស់ពាន The Voice kids ពេជ្រ ថៃ កាន់តែមានភាពជោគជ័យខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ ពេលនេះបានធ្លាយពីតម្លៃខ្លួន គឺថ្លៃមិនធម្មតា។

ពេជ្រ ថៃ ទទួលបានតម្លៃ នៅក្នុងមួយកម្មវិធី គឺ៨០០ ទៅ ១២០០ដុលា្លរ ឯណោះ ក៏ប៉ុន្តែនៅពេលដែលទៅតាមខេត្តឆ្ងាយៗ ពេជ្រ ថៃ អាចទទួលបានតម្លៃខ្លួនរហូតដល់ ១០០០ ទៅ១២០០ដុល្លារ ដែលតម្លៃនេះ សឹងតែប្រហែលតារាល្បីៗ ដែលឈរឈ្មោះយូរឆ្នាំទៀតផង៕