យក់ថឹករដ្ឋា ប្រកាសថាលើលោកនេះនាងស្រលាញ់តែឃុំ ប៉ុណ្ណាដែត ម្នាក់គត់!

ភ្នំពេញ៖គូស្នេហ៍គំរូក្នុងសិល្បៈអ្នកនាងយក់ ថឹករដ្ឋា ធ្វើឲ្យស្វាមីនាងលោកឃុំ ប៉ុណ្ណាដែត រំភើបចិត្ត​មិនតិច​ឡើយព្រោះតែអ្នកចម្រៀងផលិតកម្មថោនរូបនេះបានប្រកាសថារូបនាងស្មោះស្ម័គ្រតែស្វាមីរបស់អ្នកនាងតែម្នាក់​​គត់គឺលោកឃុំ ប៉ុណ្ណាដែត។

អ្នចម្រៀងផលិតកម្មថោនរូបនេះថ្លែងសារថា”អាបង ឃុំ ប៉ុណ្ណាដែត មានដែលដឹង​ថាអូន​ស្រលាញ់តែ​បងមួយ​នាក់​ប៉ុណ្ណោះ ដឹងអត់?មិនមែនDrama តែជាការពិត”។


ការវាចារបស់អ្នកនាងយក់ ថឹករដ្ឋា បែបនេះភ្ជាប់​ដោយរូបភាពរវាងនាងនិងលោកឃុំ ប៉ុណ្ណាដែត ដែលបង្ហាញពីភាពផ្អែមល្ហែមជា​ច្រើនទើបធ្វើឲ្យតារា​សិល្បៈនិង​មហាជនមិនតិចនោះទេ ដែលសរសើរពីចំណងស្នេហ៍តារាសិល្បៈ១គូរនេះថាពិតជាមានសុភមង្គលគូរឲ្យច្រណែន។

ប៉ុន្ដែរទន្ទឹមនិងការិយាយជាសារធារណៈថាស្រលាញ់តែប្ដីម្នាក់គត់នោះយក់ ថឹករដ្ឋា ក៏ធា្លប់ធ្វើឲ្យប៉ុណ្ណាដែត ខក​ចិត្តម្ដងដែរនោះគឺអ្នកនាងបានលុបចោលគម្រោងយកកូនស្រីម្នាក់ទៀត បន្ទាប់ពីរៀបការកាលពីឆ្នាំ២០០៦ ហើយពេលនេះទទួលបានចំណងដៃកូនប្រុស២នាក់មក។យក់ ថឹករដ្ឋា ដែលបានថតបញ្ចប់ភាព​យន្ដមួយឲ្យ​ផលិត​កម្មLD នោះនឹងត្រៀមថតរឿងថ្មីមួយទៀតឲ្យថោនផងដែរ៕