តើនេះជាការពិតឬ??​ប្រុសៗងាយនឹង​ក្ស័យ​មុន​អាយុបើបាញ់​ទឹកកាមក្នុង​មួយ​ខែ​តិច​ជាង​…

សកល​វិទ្យាល័យ​សុខភាព​សាធារណៈ​ Boston​ បាន​រក​ឃើញ​ថា​សុខភាព​ប្រូ​ស្តា​ត​ល្អ​អាស្រ័យ​លើ​ខ្លួន​អ្នក​ ការ​បាញ់​ទឹកកាម​ញឹកញាប់​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ប្រូ​ស្តា​ត​។​ ការ​សិក្សា​បានឱ្យ​ដឹង​ថា​ បុរស​វ័យ​២០-២៩​ឆ្នាំ​ដែល​បាន​សម្រេច​កាម​២១​ដង​ ឬ​ច្រើន​ជាង​នេះ​ក្នុង​១​ខែ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺមហារីក​ប្រូ​ស្តា​ត​តិច​ជាង​១៩%​បើ​ធៀប​នឹង​អ្នក​ដែល​សម្រេច​កាម​បាន​ ៤-៧​ដង​ក្នុង​១​ខែ​។

​​ហើយ​មិនមែន​ត្រឹមតែ​បុរស​វ័យក្មេង​ទេ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ បុរស​វ័យ​៤០-៤៩​ឆ្នាំ​បាញ់​ទឹកកាម​យ៉ាងតិច​ណាស់​ ២១​ដង​ក្នុង​១​ខែ​ក៏​អាច​កាត់​បន្ថយ​ពី​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ប្រូ​ស្តា​ត​២២%​ដែរ​។​ អ្នក​សិក្សា​និពន្ធ​ Jennifer​ R.​ Rider​ បាន​និយាយ​ថា​ ការ​បាញ់​ទឹកកាម​ញឹកញាប់​ច្រើន​អាច​កាត់​បន្ថយ​ឱកាស​នៃ​ការ​ចាប់ផ្តើម​កើត​ដុំ​សាច់​ក្នុង​ក្រពេញ​ប្រូ​ស្តា​ត​។​​

លើស​ពី​នេះ​ទៀត​ មិន​ថា​អ្នក​សម្រេច​កាម​ជាមួយ​ដៃគូ​ ឬ​ដោយ​ខ្លួនឯង​ឡើយ​ គុណប្រយោជន៍​តែងតែ​កើត​មាន​ចំពោះ​អ្នកជា​និច្ច​៕