ខេម ថាលើកលែងតែថៅកែថោនបញ្ឈប់ទើបគាត់ផ្លាស់ទ្រនុំ!
ភ្នំពេញ៖ខុសពីតារាចម្រៀងល្បីៗដែលពេលនេះបាននាំគ្នាសម្រុកទៅចូលហង្សមាសចង់អស់ព្រោះថាហង្សមាសសម្បូរការងារច្រៀងConcertធំៗជាប់គ្នារហូត នោះស្រាប់តែតារាចម្រៀងល្បីរបស់ផលិតកម្មថោនលោកខេម ថាទាល់តែថោនបញ្ឈប់ឲ្យលោកធ្វើជាតារាចម្រៀងនៅថោនទើបត្រូវចាកចេញទៅផលិតកម្មផ្សេងទៀត។
ខេម ប្រាប់អ្នកការសែតថា”បើសិនជាថៅកែផលិតកម្មថោនបញ្ឈប់ខ្ញុំ លែងឲ្យខ្ញុំច្រៀងនៅថោនទើបខ្ញុំចេញទៅផលិតកម្មផ្សេង។តែបើគាត់នៅតែឲ្យខ្ញុំច្រៀងខ្ញុំនិងនៅថោនដដែល មិនទៅណាទេ ព្រោះថាកាលមុនខ្ញុំចូលថោន ខ្ញុំរកលុយតែទិញកង់កញ្ចាស់១ជិះមិនបានផង តែពេលនេះ ខ្ញុំមានលុយទិញផ្ទះ ទិញឡាន គឺដោយសារថោន អីចឹងឲ្យខ្ញុំទៅណា?”។
ការអះអាងរបស់លោកខេម នៅពេលនេះដែរគឺស្របពេលដែលមានដំណឹងថាតារាចម្រៀងល្បីរបស់ថោនរូបនេះក៏ស្ថិតក្នុងការនាំចូលរបស់ហង្សមាសនាពេលខាងមុខនេះដែរ ។តែអ្វីៗហាក់ជ្រះស្រឡះព្រោះខេម បញ្ជាក់ថានឹងនៅច្រៀងបន្ដរឲ្យផលិតកម្មថោនតទៅទៀត៕