ប៉ែនចំរ៉ុង ម៉េចនឹងនាំ ហេងចន្ថា ទៅសាសងស្នេហ៍នៅបឹងឈូកស្ងាត់ៗចឹង

ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹក រវាង តារាសម្តែង ប៉ែន ចំរ៉ុង និងតារាសម្តែង នាង ហេង ចន្ថា បង្ហាញពីសក​ម្មភាព​សាសងគ្នាស្ងាត់ៗតែពីរនាក់នៅមាត់បឹងឈួក កំពុងបង្កភាពទាក់ទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រ។

ខណៈនោះក៏មានមជ្ឈដ្ឋានមួយចំនួន ក៏នាំគ្នាលាន់មាត់ក្នុងចម្ងល់ថា «តារាសម្តែងពោះម៉ាយ ឆ្ងាយពីភាពកក់ក្តៅឲ្យកូនស្រី ប៉ែន ចំរ៉ុង និងស្រីស្អាត ហេង ចន្ថា មានអ្វីនឹងគ្នាបានជានាំគ្នាសាសងគ្នាស្ងាត់ៗបែបនេះ។

តែយ៉ាងណា ចម្ងល់លើកាយវិការស្និទស្នាល លើតារាស្រី នាង ហេង ចន្ថា នោះ ក៏មិននៅដក់ក្នុងអារម្មណ៍មហាជនឲ្យយូរនោះដែរ ។ ខណៈ លោក ប៉ែន ចំរ៉ុង ក៏បង្ហាញប្រាប់តារាញូស៍ថា «ខ្ញុំឯណា ទៅសាសងស្នេហ៍ និង ហេង ចន្ថា នៅកណ្តាលវាលបឹងឈួកដូចនេះ ។ រូបភាពនោះ ជារូបភាព សម្តែងក្នុងភាពយន្តមួយរឿង វិញ្ញាណជ្រែកបេះដូង»។

ក្នុងនោះ ដែរ តារាសម្តែង ប៉ែន ចំរ៉ុង ដែលរងងារថា ជាតារាពោះម៉ាយ ទាំងឆ្ងាយឳកាសបានថ្នមតំណកឈាមខ្លួនឯង រូបនេះ លោកក៏បានបញ្ជាក់ថា «រូបភាពដ៏ទាក់ទាញ ដែលធ្វើឲ្យមានការភ័ណ្ឌច្រឡំថា ខ្ញុំនិង ចន្ថា លួចបង្កាត់ភ្លើងស្នេហ៍និងគ្នានេះ ថតនៅបឹងឈួត ក្បែរព្រែកឯង ខាងកើតភ្នំពេញយើងហ្នឹងដែរទេ»។