មួយបទនេះពី នាង ប្រាក់សុគន្ធ ពិរោះខ្លាំង ហើយការសម្តែងវិញឡូយកប់តែម្ដង់

បងប្អូនមហាជន ប្រហែលជាទស្សនិកជាច្រើនបានស្គាល់រួចមកហើយ នាង ប្រាក់សុគន្ធ ដែលជាអតីតបេក្ខជន ប្រឡងនៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ នោះ។ ក្រោយ​ពី​ចប់​កុង​ត្រា​នៅ​ទូរទស្សន៍​ហង្ស​មាស​ លោក​មិន​បាន​ទៅ​ចូលច្រៀងនៅ ​ផលិតកម្ម​ សាន់​ដេ​ ជាមួយ​ប្អូន​ឡើយ​ គឺលោកបាន​ទៅ​ចូល​ច្រៀង​​ឲ្យ​ក្រុម​ហ៊ុន​ TMS ដែល​​អ្នក​នាង យុគ ចិន្ដា ជា​នាយកប្រតិបត្តិ (CEO)។ ហើយក្រុម​ហ៊ុន​មួយនេះ គឺ​ប្រមូល​ផ្ដុំ​ទៅ​ដោយ​​តារា​ចម្រៀង​វ័យ​ក្មេង​ជា​ច្រើន​​រូប​ផងដែរ។​

ស្រាប់តែថ្ងៃម្សិលមិញ​ក្រុម​ហ៊ុនTMSCambodia បានបង្ហោះនូវបទចម្រៀងមួយបទ ដែលមានចំណងជើងថា «ខូចចិត្តស្ងាត់ៗ» មកស៊ីអារម្មណ៍ អ្នកដែលកំពុងតែខូចចិត្តក្នុងរឿងស្នេហាយ៉ាងខ្លាំង។

ជាក់ស្តែង បច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេងលោក នាង ប្រាក់សុគន្ធ កំពុងតែបានទាញយកនូវប្រជាប្រិយភាពពីទស្សនិកជនជាច្រើន តាមរយៈទឹកដមសម្លេងនៃការបកស្រាយបទចម្រៀងរបស់ខ្លួន។

ក្នុងនោះដែរ គេឃើញនៅក្នុងការសម្តែង MV ក្នុងបទនេះវិញ ក៏មានភាពទាក់ទាញមិនណយដែរ ដោយមានការរៀបចំតុបតែងខ្លួនរបស់តារាសម្តែង មិនចាញ់តារាកូរ៉េល្បីៗប៉ុន្មាននោះឡើយ។ទើបតែនៅមានវ័យក្មេងសោះ តែការពេញនិយមរបស់តារាចម្រៀង នាង ប្រាក់សុគន្ធ កំពុងវាយលុកក្នុងស្រទាប់យុវវ័យយ៉ាងខ្លាំង៕

តោះចង់ដឹងថាបទ «ខូចចិត្តស្ងាត់ៗ» ពីនាង ប្រាក់សុគន្ធ ពិរោះ និងមានការសម្តែងយ៉ាងណាខ្លះនោះមក ទស្សនាវីដេអូ ដូចខាងក្រោមនេះទាំងអស់គ្នា