នាយ កុយ ងាករកវង់ល្ខោនវិញ ក្រោយទីផ្សារកំប្លែងខើចទៅៗ

ភ្នំពេញ៖ ស្ថិតនឹងវ័យជាង៦០ឆ្នាំទៅហើយ នាយ កុយ ដែលមហាជនស្គាល់ថា ជាតារាកំប្លែងជើងចាស់និងជាប្រធានក្រុមកំប្លែងវង់នាយ កុយ ក៏បង្ហាញជំហ៊នៅបន្តសកម្មភាពលួងអារម្មណ៍មហាជនបន្ត។ ខណៈដែលតារាជើងចាស់រូបនេះ ក៏អះអាងថា តែមិនមែនជាការសម្តែងក្នុងឈុតឆាកកំប្លែងខ្លីៗលើឆាកខននោះទេ។

គួររំឭកដែរថា មួយរយៈចុងក្រោយនេះ ស្របគ្នានិងកម្មវិធីកម្សាន្តចុងសប្តាហ៍របស់ស្ថានីយទូរទស្សន៍ស៊ីធីអិន ប្រ​កា​​សបិទកម្មវិធីមន្តស្នេហ៍សំនៀង ក្នុងនោះសកម្មភាពកំប្លែងលើឆាកនេះ របស់ក្រុមកំប្លែង នាយ កុយ ដែលមានសមាជិតកំប្លែង មាន នាយ ចេក នាយ ហុង ដា នាយ ក្រិន នាង ប្រឹមប្រិយនិងនាយ កយ ជាកូនបង្កើតនាយ កុយ ដែលជាមេកើយផងនោះ ក៏ត្រូវខើចខ្លីឱកាសតាមនោះដែរ។

យ៉ាងណាសកម្មភាពសិល្បៈនាយ កុយ ដែលជាមេក្រុមនិងជាតារាកំប្លែងជើងចាស់ផងនោះ លោកនៅតែរក្សាបានប្រជាប្រិយភាព ដដែលទោះជាពេលនេះលោកមានវ័យជិត៧០ឆ្នាំហើយក៏ដោយ។
ខណៈពេលនេះដែរ នាយ កុយ តារាកំប្លែង ដែលអ្នកសិល្បៈរួមអាជីពទាំងពួងហៅថា តាៗហើយនោះ លោក ក៏ប​ង្ហា​ញជំហ៊ថា «ពេលនេះឱកាសការងារកំប្លែងជាក្រុម កាន់តែខើចទៅៗ ហើយខ្ញុំក៏មកបើកវង់ល្ខោនមួយទៀត ដើ​ម្បីកំដរអារម្មណ៍មហាជនផងដែរ»។

នាយ កុយ ក៏បង្ហាញថា «ការពិតទៅខ្ញុំ មុនក្លាយជាតារាកំប្លែងទទួលបានការគាំទ្រ ខ្ញុំក៏ជាអ្នកល្ខោនបាសាក់ ដែ​ល​មនុស្សចាស់គាត់ស្គាល់ច្រើន ហើយការងារនេះខ្ញុំក៏នៅតែស្រឡាញ់ ហើយគាប់ជូនពេលនេះក៏មានពេលខ្លះមកគិតការងារនេះឡើងវិញ»។

នាយ កុយ ដែលបដិសេធ ពាក្យចចាមអារាមថា ព្រោះតែប្រជាប្រិយភាពកំប្លែងខើចខ្លី ក៏រត់ទៅលេងល្ខោនវិញនោះ ដែលលោកថា មិនមែនជាការពិត។លោកក៏បានអះអាងថា «ការងារកំប្លែងរបស់ខ្ញុំ នៅតែលេងនិងទទួលបានការគាំទ្រដូចមុនដដែល តែដោយខ្ញុំនៅស្រឡាញ់ផ្នែកល្ខោនបាសាក់ និងម្យ៉ាងអាជីពនេះក៏ជាអ្នករុញច្រានឲ្យខ្ញុំមានមុខមានត់ដល់ពេលនេះ ទើបខ្ញុំងារទៅបើកបន្ថែមក្រុមសម្តែងល្ខោនមួយទៀត ដើម្បីកំដរអារម្មណ៍ម​ហា​ជ​ន​ផងនិងដើម្បីបំពេញក្តីស្រឡាញ់របស់ខ្ញុំផង»។