ពេជ្រសោភា រត់​ទៅព្យាបាល​ជំងឺនៅ​ថៃហើយ នៅ​តែអាល័យការងារ​

ថៃ៖ ថ្មីៗនេះដោយសារតែការងារមមាញឹកខ្លាំងតារាចម្រៀងស្រីល្បីច្រើនឆ្នាំ អ្នកនាង ពេជ្រ សោភារវល់សឹងរកពេកសម្រាកគ្មាន រហូតដល់ថ្នាក់ធ្លាក់ខ្លួនឈឺ ទៀតផង។

ជាក់ស្ដែងនៅលើបណ្ដាញសង្គមបរស់តារាស្រីរូបនេះនេះបានបង្ហោះសារបង្ហាញពីបញ្ហាសុខភាពរបស់ខ្លួន ដោយរៀបរាប់លើបណ្ដាញសង្គមថា«ឈឺនៅខ្មែរមិនអស់ចិត្តមកឈឺដល់ថៃទៀត ស្អែកថតផង Ok good night សំខាន់ស្បែកជើងអូនស្អាត»។

យ៉ាងណាមិញតាមរយៈសារមួយនេះបានធ្វើអោយមហាជនមួយចំនួនបានលើកសរសើរនូវការខិតខំប្រឹងប្រែងរបស់អ្នកនាងផងដែរ ដោយមានការលើកឡើងថា«ទោះអ្នកនាង ពេជ្រ សោភារមិនស្រួលខ្លួនយ៉ាងណា ក៏នៅតែមិន​ចោ​​​ល​ការងារ របស់ខ្លួនដែរ ពិតជាគួរឲ្យសរសើរមែនទែន»។គួរបញ្ជាក់ផងដែរមិត្តស្រី លោក ឆឹម សក្កដា អ្នកនាង ពេជ្រ សោភាកំពុងមានទីផ្សារការងារខ្លាំង គួរឲ្យក​ត់​ស​ម្គាល់ ជាមួយការចេញសម្ដែងក្នុងកម្មវិធីនានា មិនថា ក្នុង​ឬ​ក្រៅប្រទេសនោះទេ។