គួរអោយភ្ញាក់ផ្អើល!!! ព្រោះតែរមណីដ្ឋានធម្មជាតិមួយនេះល្បីខ្លាំងពេក ទើបធ្វើឲ្យ ឱក សុគន្ធកញ្ញា ទ្រាំមិនបានក៏ទៅលេងដែរ ព្រមទាំងសរសេរសារមួយថា…

នេះបើយោងតាមហ្វេកប៊ុករបស់ កំពូលតារាចំរៀងដ៏ល្បីប្រចាំផលិតកម្ម រស្មីហង្សមាស គឺ កញ្ញា ឱក សុគន្ធកញ្ញា​កាលពីថ្ងៃទី២៤ ខែមេសា ឆ្នំា ២០១៨ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកដែល កញ្ញាបានទៅដល់រមណីដ្ឋានមួយកន្លែងដែលកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំងពីមហាជនទូទៅ គឺ រមណីដ្ឋានធម្មជាតិរលួសធំ។ ហើយតារារូបនេះក៏បានសរសេរសារមួយបន្ថែមទៀតផងដែរថា៖ “ដីដុះ​រលុះ​ធំ​ ខេត្ត​ឧត្តរ​មានជ័យ​ ពិតជា​ស្រស់​ស្អាត​ប្លែក​ភ្នែក​ គួរ​ឲ្យ​ចាប់​អារម្មណ៍.! បងប្អូន​កុំភ្លេច​មក​ទស្សនា​និង​ថតរូប​ស្អាត​ៗ​ទុកជា​អនុ​ស្សាវរី៍ ទាំងអស់​គ្នា ណា…! #cambodia🇰🇭 #aoksokunkanha”។