លើកក្រោយកុំចេះតែហ៊ាន!!! នេះហើយលទ្ធផលយកប្តីគេ ត្រូវប្រពន្ធដើមតាមទាន់ ទួកសាច់ …(មានវីដេអូ)

ប្រទេសថៃ៖ វីដេអូឃ្លីបមួយ ត្រូវបានគេផូស និងស៊ែរ ដោយផេកល្បីមួយរបស់ថៃ ឈ្មោះ Social Hunter ដែលជាវីដេអូឃ្លីប ថតបានស្ត្រី២នាក់បានវាយគ្នា ក្នុងរថយន្ត ដោយស្ត្រីជាប្រពន្ធដើមបានវាយស្រីស្នេហ៍ របស់ប្តីទាំងវាយដំ ច្របាច់.ក ទាត់ធាក់ ហើយប្រពន្ធដើមបានស្រែកប្រាប់ ស្រីស្នេហ៍របស់ប្តីនាងថា “ឯណានាងថា មិនបានលួចសហាយស្មន់ ជាមួយប្តីយើង ហើយតើពេលនេះជាអ្វី? ប្រាប់អញ…មក” ។ ខណៈនោះដែរ គេឃើញប្តីរបស់នាង បានចូលទៅទិញឥវ៉ាន់នៅក្នុងហាង Mini Mart មួយ។

ចំណែកស្រីស្នេហ៍ ដែលលួចទាក់ទងប្តីគេ បានស្រែកហៅឲ្យគេជួយ “ជួយផងៗ” តែប្រពន្ធដើម មិនបានខ្លាចនិងការស្រែកនោះឡើយ ហើយថែមទាំងស្រែកសម្លុត ស្រីស្នេហ៍របស់ប្តីបន្ថែមទៀតថា “មានដឹងទេថា នេះជារថយន្តរបស់អញ ហើយដឹងទេថា វា(ប្តី) មានប្រពន្ធហើយ” ។


ទោះជាយ៉ាងណាក៏ដោយ នារីដែលត្រូវបានគេចោទថា លួចសហាយស្មន់ជាមួយប្តីគេ បានត្រឹមតែស្រែកឲ្យគេជួយតែប៉ុណ្ណោះ៕