ពត័មានក្តៅៗ! ឃាតករភ្នែក១ល្បីឈ្មោះខ្លាំង ចេញប្លន់ រំលោភ សម្លាប់ ក្មានត្រាប្រណីនៅវៀតណាមយ៉ាងកក្រើក មកអស់លក្ខណ៏នៅកម្ពុជា

មានការចាប់ខ្លួនភ្លាមៗ បន្ទាប់ទទួលដំណឹងសមត្ថកិច្ចកម្ពុជាដុតដៃដុតជើងពេលនេះ ចាប់បានជនសង្ស័យជនជាតិវៀតណាម ដែលល្បីថាជាឃាតករភ្នែក១ ដ៍សាហាវ ធ្វើសកម្មភាព ប្លន់ រំលោភ សម្លាប់ យ៉ាងកក្រើកនៅឯប្រទេសវៀតណាម ហើយគេចខ្លួនរយះពេលជិតកន្លះឆ្នាំនោះ ត្រូវបានកំលាំងកងរាជអាវុធរាជធានីភ្នំពេញ នៃការិយាល័យ “ក៤” ចាប់ខ្លួនបានហើយ ដោយយោងតាមដីកាស្វែងរកចាប់ខ្លួនរបស់តុលាការវៀតណាម។

គួរបញ្ជាក់ថា ជនសង្ស័យជាឃាតករនេះ មានភ្នែក១ដ៍សាហាវនេះ ចាប់ខ្លួនបាននៅថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០១៨​ វេលាម៉ោង​១៥និង៥០នាទី​រសៀល ដោយកងកម្លាំងការិយាល័យ ក៤ ចំនួន០៨នាក់ សហការជាមួយកំលាំងនៃអធិការដ្ឋាននគរបាលបាលខណ្ឌច្បារអំពៅ។

បើយោងតាមប្រភពពី សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននេះមាន ឈ្មោះ គីម ថានហឹង ហៅតាយ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម។ ចាប់ខ្លួននៅ ត្រង់ចំនុចខាងក្រោយវត្តចម្បារ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ ដោយយោង តាមដីការរបស់នគរបាល ប្រទេសវៀតណាម ដែលបានចោទពីបទ​ ប្លន់ រំលោភ សម្លាប់ ដែលបានព្រព្រឹត្តិទៅនៅ ថ្ងៃទី១៤ ខែ១២ ឆ្នាំ២០១៧ នៅខេត្ត ចាវិញ​ ប្រទេសវៀតណាម ។

ជនសង្ស័យរូបនេះ ក្រោយពីសមត្ថកិច្ចកម្ពុជាសាកសួររួចហើយ និងប្រគល់ទៅឱ្យនគរបាលវៀតណាម ចាត់ការណ៍បន្តតាមនិតិវិធី៕




សូមជួយស៊ែរបន្តផង! សូមអរគុណ