ព្រៃផ្សៃខ្លាំងណាស់!!! ឃើញមេម៉ាយស្អាតពេក សុំរួមរ័កនាងមិនព្រម ប្រុសច្របាច់កឲ្យសន្លប់ រួចចាប់រំលោភបានសម្រេចតែចុងក្រោយ….

បុរសល្មោភកាមម្នាក់ ឃើញស្ត្រីមេម៉ាយរស់នៅក្បែរផ្ទះគ្នា ចេះតែឱ្យដៃឱ្យភ្នែកខ្លួនពេក ទ្រាំលែងបានក៏លបចូលទៅកេះកៀវសុំរួមរ័ក តែខាងស្រីមិនព្រម ទើបខាងប្រុសព្រានខឹង ក៏ចាប់ច្របាច់ករហូតសន្លប់ ទើបចាត់ការរំលោភសេពសន្ថវៈរហូតដល់បានសម្រេច រួចព្យាយាមរត់គេចខ្លួន ទីបំផុត ស្ត្រីរងគ្រោះដឹងខ្លួន ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យនាំយកមកផ្តន្ទាទោសតាមច្បាប់។

ករណីប្រុសព្រានល្មោភកាមចាប់ច្របាច់កស្ត្រីមេម៉ាយឱ្យសន្លប់ រួចចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្រែពោធិ៍ ឃុំចារ ស្រុកព្រៃកប្បាស។ លុះស្ត្រីរងគ្រោះដាក់ពាក្យប្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន កាលពីព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨។

ជនសង្ស័យល្មោភកាមដែលបើកមុង ចូលចាប់ច្របាច់កស្ត្រីមេម៉ាយរហូតដល់សន្លប់ ទើបចាប់រំលោភសេពសន្ថវៈតាមក្រោយ រហូតដល់បានសម្រេចនេះ មានឈ្មោះសុង ពិសិដ្ឋ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះមានអាយុ៣១ឆ្នាំ ជាស្ត្រីមេម៉ាយមានលំនៅក្នុងភូមិជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ ខណៈដែលនាងកំពុងដេកលង់លក់ក្នុងដំណេកនៅក្នុងផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យល្មោភកាមឈ្មោះ សុង ពិសិដ្ឋ ដែលជាអ្នកជិតខាងធ្លាប់ស្គាល់ រាប់អានគ្នា បានលបបើកមុងចូលមកសុំនាងរួមរ័កមេត្រី ប៉ុន្តែនាងបានបដិសេធ ស្រាប់តែជនសង្ស័យខឹងច្រឡោត ក៏ចាប់ច្របាច់កនាង រហូតដល់នាងសន្លប់លែងដឹងខ្លួន លុះពេលភ្ញាក់ដឹងខ្លួនឡើងវិញ ក៏ត្រូវជនសង្ស័យចាប់រំលោភសេពសន្ថវៈរហូតដល់បានសម្រេចទៅហើយ ហើយជនសង្ស័យក៏គេចខ្លួនបាត់ដែរ ជាហេតុធ្វើឱ្យនាងកើតទុក្ខមិនសុខចិត្ត ក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយស្រាវជ្រាវចាប់ខ្លួនជនល្មោភកាមរូបនេះ យកមកចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះសុង ពិសិដ្ឋ នាំយកមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សុង ពិសិដ្ឋ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភសេពសន្ថវៈស្ត្រីមេម៉ាយខាងលើប្រាកដមែន។

ជនសង្ស័យបានបន្តសារភាពថា មូលហេតុដែលរូបគេដាច់ចិត្តចូលទៅបើកមុងចាប់រំលោភសេពសន្ថវៈស្ត្រីរងគ្រោះ ដោយសារតែមួយរយៈកន្លងមកនេះ ស្ត្រីមេម៉ាយរូបស្រស់ម្នាក់នេះ ចេះតែបង្ហាញអាកប្បកិរិយារបៀបឱ្យដៃខ្លួនពេក រហូតដល់ខ្លួនទ្រាំមិនបាន ទើបនៅយប់កើតហេតុក៏លបចូលទៅបើកមុងបំណងសុំនាងរួមរ័កមេត្រីតាមសម្រួលទេ ប៉ុន្តែពេលចូលទៅដល់ស្ត្រីរងគ្រោះបែរជាប្រកែក និងព្យាយាមរើបម្រះពេក ទើបធ្វើឱ្យរូបគេខឹងក៏ចាប់ច្របាច់កនាងឱ្យសន្លប់ រួចក៏បើកការវាយលុករហូតបានសម្រេច ទើបរត់គេចខ្លួន តែចុងក្រោយ បែរជាគេចមិនផុតពីខ្នោះដដែល។




ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕