គួរអោយភ្ញាក់ផ្អើល!!! លើកទីមួយ នាយ ចយ ដឹកដៃប្រពន្ធដ៏សែនស្អាត ឡើងឆាកជាមួយ (មានវីដេអូ)

ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ចយ ចាប់តាំងពីលោកបានចាប់ដៃចូលរោងការ ជាមួយនារីដ៏ស្រស់សោភាម្នាក់រួចមក គេសង្កេតឃើញថា តារាកំប្លែងរូបនេះនិងភរិយា ពិតជាមានភាពផ្អែមល្ហែមជាមួយគ្នា និងមានសុភមង្គលខ្លាំងមែនទែន។

ជាក់ស្តែង ទន្ទឹមនឹងភាពផ្អែមល្ហែមដ៏មានសុភមង្គលគួរឲ្យច្រណែន របស់អ្នកទាំង២ កាលពីថ្មីៗនេះ នាយចយ ក៏បានបង្កភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ របស់លោកខ្លាំងមែនទែន នៅពេលដែលឃើញតារារូបនេះ ដឹកដៃប្រពន្ធដ៏សែនស្អាតរបស់ខ្លួន លើឆាកចូលលេងកម្មវិធីពេញចិត្តអត់ របស់ប៉ុស្តិ៍ MY TV។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ទាំងនេះគឺជាលើកទីមួយហើយ ដែលមហាជន ជាពិសេសអ្នកគាំទ្ររបស់នាយចយ ឃើញលោកនាំប្រពន្ធរបស់ខ្លួនឡើងលើឆាកលេង កម្មវិធីជាមួយគ្នាបែបនេះ ព្រោះចាប់តាំងពីលោក និងភរិយា រៀបការរួចមក លោកមិនដែលនាំភរិយាខ្លួនឡើងទូរទស្សន៍ជាមួយនោះទេ៕




តោះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖