មិនធម្មតា!!! បើក្រឡេកមើលឋានន្ដរស័ក្ដិឪពុករបស់កញ្ញា សុខ ពិសី គឺពិិតជាមិនធម្មតានោះទេ

តារាចម្រៀង មុខស្រស់ សម្រស់បាន សាច់ សខ្ចី កញ្ញា សុខ ពិសី ជាតារាចម្រៀងដែលកំពុងមានប្រជាប្រិយភាព យ៉ាងខ្លាំង ក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន រាល់គ្រប់បទចម្រៀងដែលនាងបានចេញ សុទ្ធសឹងតែទទួលបានការគាំទ្រមិនចាញ់តារាផ្សេងនោះទេ។

ថ្មីនេះ ដោយសាររដូវចូលឆ្នាំជិតចូលមកដល់ ឃើញថានាង រវល់មែនទែន ដូចជាការថតបទចម្រៀងចូលឆ្នាំ និងការច្រៀងតាមខេត្តជាដើម ។

ជាក់ស្ដែង ទោះបីជានាងរវល់ យ៉ាងណាក៏នាងឆ្លៀតពេល ជាមួយគ្រួសារដែរ ដូចដែលបានឃើញ នាងបង្ហោះរូបភាពមួយកាលពីប៉ុន្មានម៉ោងមុននេះ ដោយនាងបានឆ្លៀតពេលទៅបាយជាមួយលោកប៉ា យ៉ាងមានសុភមង្គល។

តែអ្វីដែលពិសេសជាងនេះ នោះគឺ ទើបតែដឹងថា លោកប៉ារបស់សុខ ពិសី ក៏មានឋានៈមួយមិនធម្មតានោះដែរ ក្នុងសង្គម ពោលគឺឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) នេះ​បើមើលតាម ឯកសណ្ឋានដែលលោក បានស្លៀក៕