ការពិតបានលាតត្រដាង៖ ព្រះសង្ឃមួយអង្គបានបង្ហាញរឿងពិតដ៏កំសត់មួយ មុនពេលនារីស្រស់ស្អាត បានជួបបុរសម្នាក់នេះ… (មានវីដេអូ)

កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ គេឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Pu Aramboy បានបង្ហោះរូបថតពីរសន្លឹក ព្រមទាំងសរសេរសារ អបអរសាទរចំពោះពិធីមង្គលការតូចមួយរវាងនារីដ៏ស្រស់ស្អាតម្នាក់ ជាមួយបុរសម្នាក់ដែលមានរូបរាងមិនសូវស្អាត ម្យ៉ាងវិញទៀត បុរសរូបនេះក៏គ្មានថ្លៃទឹកដោះសម្រាប់ខាងស្រីដែរ ទើបពិធីមួយនេះមានការចងដៃកូនកំលោះក្រមុំបន្តិចបន្តួច គ្រាន់ឲ្យញាតិមិត្តជិតខាង បានដឹងលឺពីរឿងទំនាក់ទំនងរបស់ពួកគាត់ទាំងពីរនាក់។


ចំណែកកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ គេឃើញព្រះសង្ឃមួយអង្គក៏បានបង្ហោះវីដេអូមួយបញ្ជាក់ពីដំណើររឿងដ៏កំសត់របស់នារីម្នាក់នេះ ដោយសារធ្លាប់មានសង្សារូបសង្ហាម្នាក់កន្លងមកទៅហើយរហូតដល់មានកូនថែមទៀតផង តែបុរសរូបនេះចេះតែធ្វើបាបនាងរហូត។ ក្នុងនោះ ព្រះសង្ឃក៏បានបង្ហោះសារមួយផងដែរថា៖


“គូស្នេហ៍ជនជាតិថៃ កូនកម្លោះឈ្មោះបុណ្យមាន នៅខេត្តសុរិន្ទ ឯកូនក្រមុំឈ្មោះនាងប៊ី នៅខេត្តភាគខាងត្បូងជិតម៉ាឡេសុី នាងរត់តាមខាងប្រុសដល់ផ្ទះ ជួបគ្នាផ្អែមល្ហែមល្អូកល្អឺន ចិត្តមុឺនស្នេហាមេត្រីដោយមិនប្រកាន់វ័យ អ្នកទាំងពីរសម្រស់ខុសគ្នាដាច់តែចិត្តដូចគ្នា នេះហើយស្នេហាពិតមិនគិតរឿងមានបាន ពណ៌សម្បុរវណ្ណៈឋានៈយសៈឡើយ មានអ្នកណាមានយោបល់យ៉ាងម៉េចដែររឿងនេះសូមបញ្ចេញមតិម្នាក់មួយមកពរ?”៕