ពិតជារំភើប៖ ពេលឃើញសារ នាង អ៊ីត ជូនពរនាយ ចឺម ថ្ងៃខួបកំណើត
ភ្នំពេញ៖ ក្នុងថ្ងៃខួបកំណើតរបស់តារាចម្រៀងនាយ ចឺម កាលពីម្សិលមិញ ថ្ងៃទី០៥ មេសា ២០១៨ មានមិត្តភក្រ និងអ្នករួមការងារជាច្រើនបានបង្ហោះសារជូនពរនាយ ចឺម គ្រប់ៗគ្នា។
ទន្ទឹមនោះ តារាកំប្លែងអ្នកនាង អ៊ីត ដែលត្រូវបានមីងនាយ ចឺម ផងនោះ បានជូនពរក្មួយក្នុងសំណេរលើគណនីហ្វេសប៊ុកថា «ថ្ងៃនេះជាថ្ងៃខួបកំណើតក្មួយក្បាលខូចរបស់មីង មីងសូមជូនពរក្មួយ អោយកាន់តែល្បី ហើយសម្រស់កាន់តែស្អាត រកលុយបានច្រើនៗ ជួបតែសំណាងល្អ ជោគជ័យនៅក្នុងឆាកជីវិត»។