ពេលនេះ!!! លោក កែងឆេះ បដិសេដ​ថា​ ក្បាច់គុនថៃ មានប្រវត្តិពីខ្មែរ ខណៈដែលថៃត្រៀមដាក់ក្បាច់គុន MouyThai ក្នុងបញ្ជីពិភពលោក

ថៃបានត្រៀមដាក់ក្បាច់គុន Mouy Thai ចូលជាក្បាច់គុនសកលនាពេលឆាប់ៗនេះ នេះបេីយោងតាមសារព័ត៌មានកីឡាថៃ ក្នុងបញ្ហាចម្រូងចម្រាស់នេះដែរ ស្រាប់តែតារាក្បាច់គុនថៃម្នាក់ គឺលោក ចាភ្នំយីរាំ ដែលមានឈ្មោះក្នុងខ្សែភាពយន្តហូលីវូដ ថា Tonny Ja បានបដិសេដជាមុនរួចជាស្រេចថា ក្បាច់គុណបូរាណថៃពុំមានដេីមកំណេីតមកពីខ្មែរនោះទេ ដោយលោកបានសរសេរជាមូលន័យថា កុំបាច់ កុំខ្វល់ថាក្បាច់គុណមានដេីមកំណេីតមកពីណា សំខាន់មូលដ្ឋានគឺនៅក្នុងចិត្ត ។

ការលេីកឡេីងពីសំណាកថៃបែបនេះធ្វេីឲ្យខាងភាគកម្ពុជាអ្នកស្នេហាវិស័យក្បាច់គុនមានការប្រតិកម្មយ៉ាងខ្លាំងដោយចោទថា លោក កែងឆេះ ជាមនុស្សរមិលគុណភ្លេចប្រវត្តិខ្លួនមានឈាមជ័រជាខ្មែរ នៅតំបន់សុរិន្ទ ។

សូមជម្រាបជូនថា លោក តូនី ចា ឬ ចាបភ្នំយ៉ារ៉ាល់ ដែលលោកអ្នកបានដឹងហើយថា ក្បាច់គុនកែងឆេះរបស់លោកមានការទទួលស្គាល់គ្រប់ខ្សែរភាពយន្តរបស់លោក នៅក្នុងសាច់រឿងថៃជាច្រើនឆ្នាំ ហើយលោកក៏មានបំណងលើកកម្ពស់ក្បាច់ថៃ​ ដែលត្រូវបានប្រជាជនខ្មែរគាំទ្រ បាក់ទឹកបាក់ដី ដោយតារារូបនោះបានអះអាងថាក្បាច់គុនខ្លួនជា ក្បាច់ខ្មែរ តាមរយៈការហាត់រៀនពីគ្រូជនជាតិខ្មែរ សុរិន្ទដូចគ្នា ក្រោយមកគ្រូរបស់លោក បានកាត់កាលលោកចោល។

ដោយសារតែ តូនី ចា យកប្រពន្ឋជាជនជាតិថៃ និងភ្លេចគុណបំណាច់គ្រូ រួមទាំងឪពុកម្តាយផងដែរ។ ថ្មីៗក្រោយមានសង្រ្គាមសម្តី រឿងក្បាច់ប្រដាល់ តូនីចា បានចេញសារមកដាស់តឿនជនជាតិខ្មែរទាំងអស់អោយយល់ពីពាក្យថា ទស្សនៈវិជ្ចា ជាជាងការផ្តោតតម្លៃថាក្បាច់គុននោះមានប្រភ​ពមកព ណា​ដោយបានលើកឡើងថា ​ថ្មីៗខ្ញុំបានឃើញសារឈ្លោះគ្នាទាក់ទាកជាមួយក្បាច់គុនថៃបុរាណ!

ទោះយ៉ាងណាក្បាច់ថៃបុរាណនៅថាជាថៃបុរាណ ខ្មែរបុរាណ នៅតែជាខ្មែរ បុរាណឬ អាចនិយាយម្យ៉ាងទៀតបានថាក្បាច់គុននៅតែជាក្បាច់គុនមិនសំគាល់អ្វីទាំងអស់ !រឿងដែលសំខាន់បំផុតក្នុងរឿងនេះ គឺជាការគោរពក្បាច់គុន និងគោរពគ្នា ទៅវិញទៅមក ក្បាច់គុនមានប្រភពមកពីណាវាមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺទស្សនៈ ប្រសិនបើអ្នកទាំងអស់គ្នាយល់ពីទស្សនៈ ហើយព្រលឹងអ្នកនៅលើទស្សនៈនៃ ទ្រឹស្តីនោះ នោះអ្នកទើបជាម្ចាស់របស់វា ហើយក្បាច់គុននេះនិងមានប្រភពពីខ្លួនអ្នក!

ការលើកឡើងបែបនេះត្រូវបានតារារូបនេះបង្ហោះក្រោយពេលមានការអះអាងថា ខ្មែរ ម្ចាស់ក្បាច់គុន ខណៈដែលតូនីចា យល់ថា ក្បាច់គុនគ្មានម្ចាស់នោះទេ អោយតែអ្នកហាត់យល់ពីទស្សនៈក្បាច់គុន នោះទើបជាម្ចាស់ពិតប្រាកដ៕