សូមចូលរួមត្រេកអរ!!! អែនជី នឹងចូលរោងការ នៅថ្ងៃទី២៧នេះហើយ នៅក្នុងសណ្ឋាគារលំដាប់ក្នុងស្រុកខ្មែរ

ភ្នំពេញ៖ ជារឿងមួយដែលរំភើបចិត្តខ្លាំងបំផុត នៅក្នុងឆាកជីវិត ដែលបានរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់អស់ពីបេះដូង។

ជាក់ស្តែង អតីតតារាចម្រៀងស្រីរូបស្រស់ ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីល្បាញកាលពី ៧ ៨ ឆ្នាំមុននោះ គឺកញ្ញា អែនជី ក៏កាន់តែខិតជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ខ្លាំងមែនទែនហើយ ធ្វើឱ្យកញ្ញាមានភាពសប្បាយរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ស្ទើរតែរកពាក្យអ្វីមកថ្លែងរៀបរាប់ពីអារម្មណ៍ពិសេសមួយនេះ ឱ្យបានអស់សេចក្តីណាស់។

ជាការពិតណាស់ ក្រោយភ្ជាប់ពាក្យតាមប្រពៃណីខ្មែរកាលពីចុងឆ្នាំ ២០១៦មក ពេលនេះកញ្ញា អែនជី និងអនាគតស្វាមី ក៏ត្រៀមចូលរោងការជាមួយគ្នានៅថ្ងៃទី ២៧ ខែមេសា ខាងមុខនេះហើយ។

ដោយកាលពីម្សិលមិញនេះ នៅហ្វេសប៊ុករបស់កញ្ញា ក៏បានផុសបង្ហាញនូវរូបភាពឱ្យដឹងថា នាង និងអនាគស្វាមីជាទីស្រលាញ់ បានត្រៀមរៀបចំកន្លែងធ្វើពិធីរៀបការរួចរាល់ហើយដែរ នៅសណ្ឋាគារលំដាប់ទំនើបមួយ ប្រចាំស្រុកខ្មែរ គឺនៅសណ្ឋាគារសុខា។

ទន្ទឹមនឹងនេះ ក៏មានការជូនពរជាច្រើនពីសំណាក់អ្នកគាំទ្ររបស់កញ្ញា ពេលបានឃើញរូបភាពអស់ទាំងនេះហើយ៕