បន្ទាប់ពី! រងអំពើហិង្សាពីថៅកែចិនក្នុងក្លឹបមួយកន្លែង ស្រីស្អាត ហ្វីហ្វី ចេញមុខប្រកាសដាច់ខាតថាមិនទទួលប្រាក់សំណង ព្រមទាំង… (មានវីដេអូ)

ផ្ទុះការភ្ញាក់ផ្អើល ក្រោយតារារូបស្អាត សាច់សខ្ចី មានឈ្មោះ ហ្វីហ្វី និងមិត្តមួយរូបទៀត ត្រូវថៅកែចិនក្នុងក្លឹបមួយកន្លែងប្រើអំពើហិង្សាទៅលើរូបខ្លួន ដោយសារតែខ្លួនបដិសេធរឿងមិនព្រមនៅកំដរភ្ញៀវ។ បើតាមការឲ្យដឹងរបស់ ហ្វីហ្វី គឺនាងមិនមែនជាបុគ្គលិកក្នុងក្លឹបនោះឡើយ គឺគ្រាន់តែទៅលេងជាមួយនឹងបុគ្គលិកតែប៉ុណ្ណោះ តែថៅកែរូបនោះបានបង្ខំឲ្យនាងអង្គុយកំដរភ្ញៀវ លុះនាងមិនព្រមក៏ព្រួតគ្នាវាយដំនាង រហូតដល់កើតការប្ដឹងផ្តល់ ដោយថៅកែចិនព្រមបង់សំណងតែ ៥០០ដុល្លាតែប៉ុណ្ណោះ។

យ៉ាងណាមិញ ទាក់ទងនឹងករណីនេះ ហ្វីហ្វី បានចេញមុខប្រកែកយ៉ាងដាច់ខាតថា ខ្លួនមិនព្រមទទួលសំណងឡើយ គឺសុំឲ្យថ្នាក់លើជួយដោះស្រាយ និងចេញវិធានការតាមផ្លូវច្បាប់។ មិនត្រឹមតែប៉ុណ្ណោះ ខណៈនេះ នាងក៏បានដាក់ពាក្យបណ្ដឹងរួចជាស្រេចដែរ រង់ចាំតែការចូលខ្លួនបំភ្លឺទេ។



ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖