អីយ៉ាស់!!! ប្លែកភ្នែកមិនតិចទេពេលឃើញពិធីករលោក ប៉ែន ចំរ៉ុង ក្លាយខ្លួនជាអ្នកនេសាទបែបនេះ (មានវីដេអូ)

លោក ប៉ែន ចំរ៉ុង ពិធីករដ៏មានប្រជាប្រិយភាពមួយរូបក្នុងវិស័យសិល្បៈ និងទទួលបានការគាំទ្រជាច្រើន។ ជាការពិត លោក ប៉ែន ចំរ៉ុង ត្រូវបានគេដឹងថាមានរូបសម្បត្តិស្រស់សង្ហារ និងស្ទាយតែងខ្លួនឡូយឆាយពេលចេញក្រៅម្ដងៗ ធ្វើឲ្យហ្វេនសរសើរគ្រប់ៗ គ្នា។

ដោយឡែក ក្រឡេកមើលវិដេអូមួយដែលទើបនឹងចេញរបស់លោក ធ្វើឲ្យអ្នកលេងហ្វេសប៊ុកស្ទើរស្រឡាំងកាំងតែម្ដង។ ក្នុងវិដេអូមួយរបស់លោក តាន គីមសួ គឺលោក ប៉ែន ចំរ៉ុង បានតែងខ្លួនជាអ្នកនេសាទបែបជនបទម្នាក់ ចុះលុយទឹកបង់សំណាញ់ ខុសប្លែកពីរាល់ដងដាច់ឆ្ងាយតែម្ដង។ ចង់ដឹងយ៉ាងណា តោះទស្សនារីដេអូទាំងអស់គ្នា៖