ឃាតកម្ម1ករណីទៀតហើយ !! ចាក់កសម្លាប់ដូចសត្វ​ (ថៅកែ​លក់​គ្រឿង​បន្លាស់​រថយន្ត​)

ខេត្តសៀមរាប៖ កំពុងបង្ករការភ្ញាក់ផ្អើលដោយប្រទះឃើញបុរសម្នាក់ដេកស្លាប់ បើសេចក្ដីរាយការណ៍បឋមបានឲ្យដឹងថានៅម៉ោង៨និង០០នាទីថ្ងៃ អង្គារ៍ ១០ កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស២៥៦២ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលក់គ្រឿងបន្លាស់ឡានគ្មានផ្លាក់យីយោ ស្ថិតក្នុងក្រុមទី៩ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីឃាតកម្មមួយកើតឡើងបង្ករឡើងដោយជនសង្ស័យមិនស្គាលមុខបានធ្វើសកម្មភាពចាក់ជនរងគ្រោះ ចំបំពង់ករបណ្តាល អោយស្លាប់។

នរងគ្រោះឈ្មោះ ពិត បារាំង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត។ តាមការសន្និដ្ឋានរបស់ពេទ្យ និងសម្ថតកិច្ចជំនាញបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់នៅចន្លោះម៉ោង២១:០០នាទី ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨។

សមត្ថកិច្ចថាការបាត់បង់របស់របរ មិនទាន់ដឹងព្រោះជនរងគ្រោះនៅម្នាក់ឯង។ សមត្ថកិច្ចមិនទាន់បញ្ជាក់លំអិតនៅឡើយ។ បច្ចុប្បន្នកងកម្លាំងសមត្ថកិច្ចកំពុងចុះស្រាវជ្រាវ៕