កក្រើកទៀតហើយ! លោកយូឌីស្កូ ធ្វើអោយអ្នកនាងទូច ស្រីល័ក្ខ ស្រក់ទឹកភ្នែកជោគថ្ពាល់ ដោយសាររឿងមួយនេះសោះ…. (មានវីដេអូ)

ភ្នំពេញ៖ តារាសម្ដែងលោក យូ ឌីស្កូ បានធ្លាក់ខ្លួនឈឺរីងរៃ ស្គមស្គាំ រូបរាងស្ទើរតែមើលមិនស្គាល់ រហូតសិល្បករជាច្រើនបានបង្ហាញពីការព្រួយបារម្ភ និងជួយចេញមុខប្រកាសស្វែងរកជំនួយ។ ក្នុងនោះ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារារួមជំនាន់បានបង្ហាញក្ដីព្រួយបារម្ភជាងគេ។

រហូតដល់មានពាក្យចចាមអារ៉ាមថា អ្នកនាងធ្លាប់មានទំនាក់ទំនងជាមួយគ្នា។ តែកាលពីពេលថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានចេញមុខបកស្រាយក្នុងកម្មវិធីស៊ីអារម្មណ៍ផងដែរ។

នៅក្នុងកិច្ចសម្ភាសន៍ អ្នកនាងនិយាយទាំងអួលដើមកថា អ្នកនាងធ្វើបែបនេះគឺគ្រាន់តែចង់ឲ្យលោក យូ ឌីស្កូបានចូលមកសម្តែងក្នុងសិល្បៈដូចដើម។ អ្នកខ្លះថាមានទំនាក់ទំនងស្នេហា អនុស្សាវរីយថតជាមួយគ្នា តេអ្នកនាងទុកលោក យូ ឌីស្កូដូចជាបងប្រុសល្អអញ្ចឹង។



ជាមួយគ្នានេះ តាមរយៈវត្តមានរបស់លោក យូ ឌីស្កូ ក៏បានឲ្យដឹងផងដែរថា ខណៈពេលនេះស្ថានភាពជម្ងឺរបស់លោកគឺហាក់ដូចជាមានអាការៈធូរបន្តិច កន្លងទៅបាក់ទឹកចិត្ត ព្រួយបារម្ភខ្លាំង ទើបបានជាធ្វើឲ្យលោកងើបតតាំងនឹងជម្ងឺបាន។
ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖